ព័ត៌មាន
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បេ្តជ្ញារួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីធានាភាពប្រកួតប្រជែងរបស់អាស៊ាន និងភាពធន់ នៃវិស័យទេសចរណ៍អាស៊ាន នៅក្នុងកម្រិតតំបន់និងសកលលោក
នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានរៀបចំជាលើកដំបូង នៅទីក្រុងម៉ាឡាកា ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រទេសម្ចាស់ផ្ទះ និងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីទេសចរណ៍ និងតំណាងប្រធានស្ថាប័នទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសសង្កេតការណ៍ទីម័រឡេស្តេ និងឯកឧត្តមអគ្គលេខាធិការអាស៊ានផងដែរ។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានផ្តោតលើកិច្ចពិភាក្សាក្រោមប្រធានបទសំខាន់ៗចំនួនពីរ គឺ៖ (១) ការអភិវឌ្ឍទេសចរណ៍ដោយឈរលើគោលការណ៍និរន្តភាព ភាពធន់ និងបរិយាបន្ន, និង (២) ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងសកលលោក ដើម្បីជំរុញកំណើនភ្ញៀវទេសចរនៅក្នុងអាស៊ាន ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅក្នុងពិភពលោកមកកាន់អាស៊ាន។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើបទអន្តរាគមន៍នៅក្នុងប្រធានបទទាំងពីរខាងលើ ដោយបានអំពាវនាវប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា ត្រូវអនុវត្តសកម្មភាពជាក់ស្តែងរួមគ្នាជាមួយនឹងចក្ខុវិស័យរួម ឈរលើស្មារតីឯកភាពផ្ទៃក្នុងអាស៊ាន និងការបេ្តជ្ញាចិត្តរួមគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់បន្ថែមទៀត សំដៅជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកាន់តំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចអំពីសារៈសំខាន់នៃកត្តាសុខសន្តិភាពតំបន់ និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះចាំបាច់ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន។
ជាមួយគ្នានេះ, ការវិនិយោគនៅក្នុងរចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការធ្វើដំណើរឱ្យមានភាពល្អប្រសើររវាងប្រជាជន និងប្រជាជន និងការសម្រួលនីតិវិធីនៃការធ្វើដំណើរនៅក្នុងតំបន់អាស៊ាន និងសកលោក ពិតជាមានភាពចាំបាច់នៅក្នុងការជំរុញកំណើនភ្ញៀវទេសចរ និងរក្សាភាពប្រកួតប្រជែងរបស់អាស៊ាននៅក្នុងតំបន់។
សូមបញ្ជាក់ជូនថា វេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន