ព័ត៌មាន
រដ្ឋាករទឹកភ្នំពេញចុះហត្ថលេខាសាងសង់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកភូមិព្រែក មានទឹកប្រាក់ ៤៣ លានដុល្លារ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ដំណើរការថែទាំ និងការបណ្តុះបណ្តាលគម្រោងពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ទឹកភូមិព្រែកបន្ថែម មានទំហំទឹកប្រាក់ប្រមាណ ៤៣ លានដុល្លារ ជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដើម្បីបង្កើន ការចែកចាយទឹកស្អាតនៅរាជធានីភ្នំពេញ។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅក្នុង ពិធីចុះអត្ថលេខាលើកិច្ចសន្យាសាងសង់ ដំណើរការថែទាំ និងបណ្តុះបណ្តាលនៃគម្រោងពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹក ស្អាតភូមិព្រែក ដែលសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតសរុប ៤៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិ បាលជប៉ុន មានការអញ្ជើញចូលរួម ឯកឧត្តម ឯក ស៊ុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករ- ទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្តេជ្ញាពង្រីកសមត្ថភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងស្ថិរភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ ជាក់ស្តែងគម្រោងនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយនៃផែនការមេទីបី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (២០២១-២០៣០) ដែលបានបង្កើតឡើង ដោយមានការគាំទ្រផ្នែកបច្ចេកទេសដ៏មានតម្លៃ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកភូមិព្រែកនេះ ក្រោមភាពជាដៃគូជាមួយ KUBOTA និង CTII Consortium ដើម្បីជំរុញការបង្កើន ការចែកចាយទឹកស្អាតដែល អាចទុកចិត្តបាននៅកណ្តាលរាជធានីភ្នំពេញ។
ឯកឧត្តម បន្តឱ្យដឹងថា ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកភូមិព្រែកនេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៤២ លានដុល្លារ ជា ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងនោះសម្រាប់ការងារសាងសង់មានទឹកប្រាក់ ៣០.៧ លានដុល្លារ និងគម្រោងអ្នក ម៉ៅការ និងថែទាំ មានទឹកប្រាក់ជាង ១១ លានដុល្លារ គម្រោងសាងសង់នេះ មានរយៈពេល ៣៦ ខែ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៨ ដោយមានវិសាលភាពរួមមាន៖ ការសាងសង់អាងស្តុកទឹក ដែលមានសមត្ថភាពផលិតទឹកបានជាង ៤៧ ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ, គម្រោងសាងសង់ប្រព័ន្ធចម្រោះទឹកច្រើនជាន់ មានសមត្ថភាពផលិតទឹកបាន ៤៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ, និងប្រព័ន្ធ បញ្ជូនទឹកដែលបានកែច្នៃ Main DN ១ពាន់មីលីម៉ែត្រ ដើម្បីភ្ជាប់ជាមួយ Transmission Main ដែលមានស្រាប់របស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ។
ឯកឧត្តម ឡុង ណារ៉ូ លើកឡើងឱ្យដឹងថា ជុំវិញការងារផ្គត់ផ្គង់ទឹកស្អាត, បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិត ទឹកស្អាតបានប្រមាណជាង ៨៥ ម៉ឺន លើសមត្ថភាពផលិតសរុបជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ ក្នុងនោះចាប់ពីពេលនេះ រហូតដល់ ឆ្នាំ២០២៧ ក្រោយពីរោងចក្រប្រព្រឹត្តកម្មបាក់ខែងជំហានទី៣ ដាក់ឱ្យដំណើរការ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងបានបង្កើន សមត្ថភាពបន្ថែមទៀត លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ជាក់ស្តែងទាក់ទង់ការផ្គត់ផ្គង់ទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ បានពង្រីកទៅតាមផែនការរបស់ខ្លួន បច្ចុប្បន្នបានរុញទៅកាន់តំបន់ជាយក្រុងប៉ែកខាងលិច និងខាងត្បូងទីក្រុងភ្នំពេញដែល នៅសេសសល់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់៕ អត្ថបទ៖ សុន រ៉ាឌី




-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន7 days agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន7 days agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន6 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ