ព័ត៌មាន
កម្ពស់ទឹកទន្លេមេគង្គហក់ឡើងជាថ្មី អាជ្ញាធរខេត្តកំពង់ចាមឱ្យពលរដ្ឋតាមដងទន្លេបង្កើនការប្រុងប្រយ័ត្ន
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាមបានជំរុញឲ្យអាជ្ញាធរនៅមូលដ្ឋានជាពិសេសតាមដងទន្លេ ណែនាំដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកទន្លេមេគង្គបន្តហក់ឡើងសារជាថ្មី។
យោងតាមរបាយការណ៍កម្ពស់ទឹក ពីមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពស់ទឹកទន្លេមេគង្គបានឡើងដល់កម្ពស់១៤.១០ម៉ែត្រ បើធៀបថ្ងៃដដែរ ឆ្នាំមុនកម្ពស់ទឹកទន្លេមេគង្គកំពង់ចាម មានកម្ពស់ត្រឹមតែ១៣.៤៨ម៉ែត្រ ហើយកម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នសម្រាប់ខេត្តកំពង់ចាម-ត្បូងឃ្មុំ គឺកម្ពស់១៥.២០សង់ទីម៉ែត្រ ។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានឲ្យដឹងដែរថា កម្ពស់ទឹកទន្លេឡើងនៅពេលនេះ កំពុងបានលូនចូលទៅតំបន់វាលទំនាបហេីយ ពោលគឺបច្ចប្បន្ន លូនចូលដល់ព្រែកចំនួន៣៨កន្លែង ខណៈព្រែកទាំងអស់នៅទូទាំងខេត្តមាន៤១កន្លែងនិងទឹកទន្លេតូច ក្នុងស្រុកកោះសូទិន និងស្រុកកំពង់សៀម បានហូរកាត់ដាច់ផ្លូវបេតុងមួយកន្លែងនៅឃុំកោះសូទិន ដែលប្រជាពលរដ្ឋនៅតំបន់នោះត្រូវឆ្លងតាម ទូកចម្លង ឬកាណូតឆ្លងពីត្រើយម្ខាងទៅម្ខាងជំនួសវិញ។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ណែនាំឲ្យអាជ្ញាធរមូលដ្ឋានឲ្យយកចិត្តទុកដាក់តាមដានពីស្ថានភាពទឹកជំនន់ ដែលបង្កឲ្យលិចលំនៅដ្ឋានរបស់ពលរដ្ឋ និងត្រៀមរៀបចំទីទួលសុត្ថិភាព ជាពិសេសនោះរដ្ឋបាលខេត្ត ក៍បានឲ្យក្រុមគ្រូពេទ្យត្រៀមថ្នាំសង្កូវ ក៍ដូចផ្សព្វផ្សាយ ណែនាំបន្ថែមឲ្យបងប្អូនប្រជាពលរដ្ឋដែលប្រឈមរងគ្រោះដោយទឹកជំនន់ជន់ត្រូវបង្កើនការយកចិត្តទុកដាក់មើលថែរទាំសុខភាព អនាម័យខ្លួនប្រាណជាប្រចាំ ដើម្បីជៀសឆ្ងាយពីការឆ្លងជំងឺទាំងឡាយ៕ ដោយ ៖ សីហា




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព