ព័ត៌មាន
ប្រធានមនី្ទរអប់រំរាជធានី៖“កូនល្អ សិស្សល្អ មិត្តល្អ” គឺជាមូលបទដ៏សំខាន់នៃបុគ្គលិកលក្ខណៈក្លាយជាពលរដ្ឋល្អ
ភ្នំពេញ ៖ លោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានបញ្ជាក់ថា “ កូនល្អ សិស្សល្អ មិត្តល្អ ” គឺជាមូលបទដ៏សំខាន់នៃបុគ្គលិកលក្ខណៈក្លាយជាពលរដ្ឋល្អ ដែលបានចូលរួមបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពជំនាញឯកទេស ជំនាញទន់ បំណិនជីវិត និងជំនាញផ្សេងៗទៀតដល់កុមារ និងយុវជន ដើម្បីប្រែក្លាយពួកគេឱ្យទៅជាយុវជនសកម្ម ពលរដ្ឋសកល និងមានទំនួលខុសត្រូវក្នុងសហគមន៍ និងសង្គមជាតិ។
ការថ្លែងរបស់លោក ហែម ស៊ីណារ៉េត ប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ យ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ ថ្នាក់រាជធានីភ្នំពេញ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន និងកុមារក្នុងការអភិវឌ្ឍសាលារៀនតាមរយៈបច្ចេកវិទ្យាឌីជីថល» នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក លោកស្រី ប្រធានការិយាល័យ នៃមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌទាំង១៤ សរុប៦៣០នាក់។
លោក ហែម ស៊ីណារ៉េត បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំ យុវជន និងកីឡា ដោយបានកំណត់ជាអាទិភាពក្នុងយុទ្ធសាស្ត្រ បញ្ចកោណរបស់ខ្លួន ដែលជាយុទ្ធសាស្ត្រនៃការអភិវឌ្ឍធនធានមនុស្សជាពិសេសយុវជន សំដៅអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថល សម្រាប់សមាហរណកម្មសេដ្ឋកិច្ចពិភពលោក និងមានសក្តានុពលក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ដើម្បីគាំទ្រនូវយុទ្ធសាស្ត្រខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកអនុវិស័យយុវជន – គឺជាអនុវិស័យអាទិភាពក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា និង “ គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត – ជាអនុវិស័យរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សំដៅរួមចំណែកអភិវឌ្ឍយុវជនកម្ពុជាឱ្យមានកាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទាពេញលេញ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងយុគសម័យឌីជីថល។
ចំណែកសិស្សានុសិស្ស បានចូលរួមក្នុងកម្មវិធីប្រជុំបូកសរុបចលនា ប្រឡងប្រណាំង៣ល្អ – កូនល្អ សិស្សល្អ មិត្តល្អ របស់កុមារ យុវជនថ្នាក់រាជធានីភ្នំពេញ បានលើកឡើងថា ការប្រជុំបូកសរុបចលនាប្រឡងប្រណាំង៣ល្អ បានធ្វើឲ្យកុមារនិងយុវជនកម្ពុជាម្នាក់ៗចូលរួម អនុវត្តនិងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ចេះគោរពស្តាប់បង្គាប់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ រៀបចំ ឥរិយាបថថ្លៃថ្នូរស្រឡាញ់ការសិក្សា ជាកូនដែលជាទីសង្ឃឹមរបស់គ្រួសារនិងសង្គមជាតិ មានស្មារតី អធ្យាស្រ័យទទួលស្គាល់ផលប្រយោជន៍អ្នកដ៏ទៃ ចេះជួយអ្នកដ៏ទៃក្នុងស្មារតីសមភាព ខិតខំរៀនសូត្រ អភិវឌ្ឍន៍ចំណេះ ជំនាញ ចរិយាធម៌ ចេះត្រិះរិះពិចារណាដោះស្រាយបញ្ហានិងចេះគ្រប់គ្រងខ្លួនឯង និងដើម្បីឲ្យកុមារនិងយុវជនក្លាយជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ជាពលរដ្ឋសកល នាសតវត្សទី២១ នាយុគសម័យឌីជីថល និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ ។
ជាមួយគ្នានោះដែរលោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីគាំទ្រនូវយុទ្ធសាស្ត្រក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុក “អនុវិស័យយុវជន” គឺជាអនុវិស័យអាទិភាពក្នុងការអនុវត្ត “គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា” និងគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត ”សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមគោលការណ៍ ប្រតិទិនការងាររបស់មន្ទីរអប់រំ យុវជន និងរាជនីភ្នំពេញ ការិយាល័យយុវជន សម្រេចបាននូវលទ្ធផលការងារដូចខាងក្រោម៖ បានរៀបចំក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ៖ ក្រុមប្រឹក្សាយុវជនកម្ពុជាសរុប ៤០វិទ្យាល័យ មាន ៩១៩ សាខា ស្មើ ៥,៥១៤ អនុសាខា មានសមាជិកចំនួន ៤៦,២៤១នាក់ ស្រី ២៤,២៥៧នាក់ និង ក្រុមប្រឹក្សាកុមារកម្ពុជាសរុប ២២៥ សាលា មាន២,៦១៩ សាខា ស្មើ ១៥,៧១៤ អនុសាខា មានសមាជិកចំនួន១២៣,៦៩៥ នាក់ ស្រី ៦១,២៨១នាក់។
ជាចុងក្រោយលោក ហែម ស៊ីណារ៉េត លោក ង៉ែត ចាន់សុខ និងលោកអនុប្រធានមនី្ទរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រគល់ប័ណ្ណសរសើរជូនអង្គភាព ចំនួន៣៤ (ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលខណ្ឌចំនួន៥ វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងក្រុមភ្លេងព្យុហយាត្រា មកពីវិទ្យាល័យចំនួន៤) និងលោកគ្រូ អ្នកគ្រូ ទទួលបន្ទុកការងារក្រុមប្រឹក្សាកុមារ យុវជន ចំនួន៣៤នាក់ និងយុវជនកាយរិទ្ធរៀមច្បងរាជធានីភ្នំពេញ ចំនួន១០នាក់ និងផ្តល់ជូនលិខិតសរសើរ ក្រុមប្រឹក្សាកុមារកម្ពុជា ក្រុមប្រឹក្សាយុវជនកម្ពុជា មកពីសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន២២៧នាក់ផងដែរ៕
អត្ថបទ រដ្ឋា




















-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព