ព័ត៌មាន
កំណាត់ផ្លូវជាតិលេខ៥៥ត្រង់ចំណុចភ្នំ១៥០០បាក់ដីគ្រប់លើផ្លូវ ដោយសារភ្លៀងជាប់ៗគ្នាខ្លាំងពេក
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឲ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850- PK 152+900 ប្រវែង៥០ម៉ែត្រ ទទឹងជាង១ម៉ែត្រ (នៅសល់ជាង១ម៉ែត្រទៀតដល់ចិញ្ចើមផ្លូវ) និងហូរបាក់ដីគ្រប់លើលូតាមបណ្តោយផ្លូវថ្នល់ នៅត្រង់ចំណុចផ្លូវអន្ទង់អាំង ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រពន្ធបណ្តាញលូបណ្តោយថ្នល់ ដាក់ផ្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរឲ្យមានការប្រុងប្រយ័ត្ន៕









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព