ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ណែនាំ ១០ចំណុច អំពីនីតិវិធីចូលបម្រើការងារ មន្ត្រីផ្អែកលើកិច្ចព្រមព្រៀង នៅមណ្ឌលសុខភាព
ដើម្បីធានាឱ្យការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារមានប្រសិទ្ធភាពខ្ពស់ អនុលោមអនុក្រឹត្យ លេខ៧៨ អនក្រ.បក ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ស្តីពី ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងប្រកាសលេខ ៣៩២៣/២៥ មស.ប្រក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ស្តីពី ការដាក់ឱ្យអនុវត្តទម្រង់គំរូលិខិតពាក់ព័ន្ធនឹងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រសួងមុខងារសាធារណៈ បានចេញ សេចក្តីណែនាំ ១០ចំណុច ស្តីពីការរៀបចំបែបបទ និងនីតិវិធីចូលបម្រើការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៅតាមមណ្ឌលសុខភាព ចំនួន ១០ចំណុច ដូចខាងក្រោម៖
១. បេក្ខជនប្រឡងជាប់ជាស្ថាពរ ដូចមានកំណត់ក្នុងសេចក្តីសម្រេចលេខ ២៦៣៨/២៥ មស.សសរ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ស្តីពីការទទួលស្គាល់បេក្ខជន ប្រឡងជាប់ជាស្ថាពរសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅ តាមមណ្ឌលសុខភាព ត្រូវទៅបង្ហាញខ្លួននៅតាមមណ្ឌលសុខភាព និងត្រូវចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងការងារដោយផ្ទាល់ជាមួយប្រធានមណ្ឌលសុខភាព។
២. ប្រធានមណ្ឌលសុខភាព ត្រូវពន្យល់អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងការងារដល់មន្ត្រីដែលជាបេក្ខជន
បានប្រឡងជាប់ជាស្ថាពរតាមទម្រង់គំរូដែលបានកំណត់ នៅពេលដែលសាមីជនទៅបង្ហាញខ្លួន
នៅតាមមណ្ឌលសុខភាព និងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារដោយផ្ទាល់ជាមួយមន្តី ផ្អែកលើកិច្ចព្រមព្រៀងការងារ។ កិច្ចព្រមព្រៀងការងារនេះ មានសុពលភាពរយៈពេល ១២ខ ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ៣. កិច្ចព្រមព្រៀងការងារ ត្រូវរៀបចំចំនួន ០៣(បី)ច្បាប់។ កិច្ចព្រមព្រៀងការងារចំនួន ០១(មួយ)ច្បាប់ ត្រូវរក្សាទុកនៅមណ្ឌលសុខភាព, ចំនួន០១(មួយ)ច្បាប់ជូនទៅមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, និងចំនួន០១(មួយ)ច្បាប់ទៀត ត្រូវបញ្ចូនមករក្សាទុកនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដោយត្រូវ ចម្លងជូនមន្ទីរមុខងារសាធារណៈ។
៤. ប្រធានមណ្ឌលសុខភាព ត្រូវរាយការណ៍ជាបន្ទាន់មកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្នុងករណីមានការព្យួរកិច្ចព្រមព្រៀងការងារ ឬការបញ្ចប់កិច្ចព្រមព្រៀងការងារនេះដោយប្រការណាមួយ។
៥. មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវបំពេញសលាកប័ត្រព័ត៌មានមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ការងារ ឱ្យបានគ្រប់ចំណុចតាមទម្រង់គំរូចំនួន ០៣(បី)ច្បាប់ ដោយភ្ជាប់ជាមួយនូវឯកសារតម្រូវ ចាំបាច់ និងត្រូវដាក់ជូនប្រធានមណ្ឌលសុខភាពដើម្បីចុះហត្ថលេខា។ ប្រធានមណ្ឌលសុខភាព ត្រូវរក្សាទុកសលាកប័ត្រព័ត៌មានមន្ត្រីចំនួន ០១ (មួយ)ច្បាប់នៅមណ្ឌលសុខភាព និងបញ្ចូន ចំនួន ០២(ពីរ)ច្បាប់ទៀត ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យ៉ាងយូរបំផុតត្រឹមដំណាច់ ខែតុលា ឆ្នាំ២០២៥។ ៦. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវទទួលយកសំណុំឯកសារនៃសលាកប័ត្រព័ត៌មានមន្ត្រីផ្អែកលើ កិច្ចព្រមព្រៀងការងារចំនួន ០២(ពីរ)ច្បាប់ និងត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ឱ្យបានសុក្រឹតនូវ ព័ត៌មាន និងឯកសារតម្រូវចាំបាច់របស់មន្ត្រី ស្របតាមខ្លឹមសារនៃសលាកប័ត្រព័ត៌មានដែលមាន ជាអាទិ៍ សេចក្តីចម្លងសំបុត្រកំណើត សេចក្ដីចម្លងសញ្ញាបត្រ លិខិតបញ្ជាក់សុខភាព និងលិខិត ថ្កោលទោស។
៧. ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវចុះហត្ថលេខាដោយបញ្ជាក់ថា បានឃើញនិងបញ្ជាក់ថា ព័ត៌មាន រូបថត ហត្ថលេខា និងស្នាមមេដៃក្នុងសលាកប័ត្រនេះ ពិតជារបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ការងារនៅមណ្ឌលសុខភាព។ ប្រធានមន្ទីរសុខាភិបាល ត្រូវរក្សាទុកសំណុំឯកសារនៃសលាកប័ត ព័ត៌មានមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ០១(មួយ)ច្បាប់នៅមន្ទីរសុខាភិបាល និងបញ្ជូន ចំនួន ០១(មួយ)ច្បាប់ទៀត មកតម្កល់ទុកនៅមន្ទីរមុខងារសាធារណៈខេត្ត។
៨. ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ត្រូវរក្សាទុកសំណុំឯកសារនៃសលាកប័ត្រព័ត៌មាន និងឯកសារ ពាក់ព័ន្ធរបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារនៅក្នុងមន្ទីរមុខងារសាធារណៈ និងត្រូវធ្វើជាទម្រង់ ឌីជីថល រួចបញ្ចូនមកក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំតារាងបៀវត្សប្រចាំខែតាមប្រព័ន្ធ ព័ត៌មានវិទ្យាជូនមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។
៩. ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវរៀបចំតារាងបៀវត្សប្រចាំខែរបស់មន្ត្រីផ្អែកលើ កិច្ចព្រមព្រៀងការងារ ដោយអនុវត្តតាមបែបបទនិងនីតិវីធីដូចគ្នានឹងមន្ត្រីរាជការ។ ប្រធានមន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវបង្វែរថវិកាចំនួន ២៤ ០០០(ពីរម៉ឺនបួនពាន់)រៀលពីប្រាក់បៀវត្ស ប្រចាំខែរបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងម្នាក់ សម្រាប់បង់ភាគទានប្រចាំខែរបប សន្តិសុខសង្គមផ្នែកសោធនជូនបេឡាជាតិសន្តិសុខសង្គម។
១០. ក្រសួងសុខាភិបាល ត្រូវបង់ភាគទានប្រចាំខែចំនួន ៦៤ ៨០០(ប្រាំមួយម៉ឺនបួនពាន់ប្រាំបីរយ)រៀល ជំនួសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងម្នាក់ សម្រាប់របបសន្តិសុខសង្គមទៅបេឡាជាតិ សន្តិសុខសង្គម រួមមានផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។






-
ព័ត៌មាន1 week agoសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន1 week agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
-
ព័ត៌មាន1 week agoយោធិនបង្កហិង្សាលើយុវតីម្នាក់ ត្រូវបានផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានី
-
ព័ត៌មាន1 week agoក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំលើកដំបូងរបស់ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍
-
ព័ត៌មាន1 week agoគណៈប្រតិភូសភាកម្ពុជានិយាយភាសាបារាំង ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសឡាវ