ព័ត៌មាន
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឆ្លើយតប ចំពោះការលើកឡើងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ អាចបង្កជំងឺមហារីក
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា នៅរសៀលនេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា រហូតដល់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះ អង្គការសុខភាពពិភពលោក (WHO) មិនទាន់រកឃើញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ អាចបង្កជំងឺមហារីកនោះទេ។ ការបញ្ជាក់ខាងលើរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) ធ្វើឡើងបន្ទាប់ពីមហាជនមួយចំនួនមានការព្រួយបារម្ភ និងបង្ហោះតាមបណ្ដាញសង្គមថា៖ “អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ កំពុងតែប្រឈមនឹងហានិភ័យជំងឺមហារីក”។
គួរឱ្យដឹងថា កាលពីថ្ងៃចន្ទទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គេហទំព័រ Daily Mail បានផ្សាយ លទ្ធផលការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវនៅប្រទេសកូរ៉េខាងត្បូង ដែលបានរកឃើញថា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មានហានិភ័យកើតជំងឺមហារីកចំនួន ៦ប្រភេទ ជាពិសេសមនុស្សពេញវ័យ។ ជាមួយគ្នានេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅលើពិភពលោក បានចេញមុខច្រានចោលលទ្ធផលនេះថា គ្មានមូលដ្ឋាន គ្មានភស្តុតាងច្បាស់លាស់ និងមិនអាចយកជាការបានឡើយដែលថា វ៉ាក់សាំងកូវីដ មានពាក់ព័ន្ធនឹងការកកើតជំងឺមហារីក។
គួរបញ្ជាក់ថា បើតាម សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្ពុជា មិនមាន ករណីឆ្លងថ្មី ខណៈកម្ពុជា មាន ការឆ្លងជំងឺកូវីដ-១៩ សរុប មានចំនួន ១៣៩ ៦៤៨ករណី, ជាសះស្បើយសរុប ១៣៦ ៥៩២ករណី និង ស្លាប់ ៣ ០៥៦ករណី។ បើតាម របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស គិតត្រឹមឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជាចំនួន ៩៥,៧៣% ក្នុងចំណោម ១៦លាន នាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩។ វ៉ាក់សាំងដែលបានប្រើនៅ កម្ពុជា មានដូចជា Sinopharm, AstraZeneca (Covishield), Sinovac, Janssen (Johnson&Johnson), Moderna, Pfizer ៕


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព