ព័ត៌មាន
ក្រុមប្រឹក្សាវប្បធម៌អាស៊ី ទទួចឱ្យអន្តរជាតិ ទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ ដូចករណីប្រាសាទព្រះវិហារ
ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានដឹកនាំគណៈប្រតិភូ ICAPP/ ACC ចូលរួម “សន្និសីទពិភពលោកយូណេស្កូ ស្ដីពី គោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយ ចីរភាព» ឆ្នាំ២០២៥ (MONDIACULT 2025) ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៉ាសេឡូណា ព្រះរាជាណាចក្រអេស្ប៉ាញ។
ថ្លែងក្នុងកិច្ចពិភាក្សាស្តីអំពី «វប្បធម៌ និងសន្តិភាព» ក្នុងនាមជាស្ថាប័នដៃគូនៃអង្គការយូណេស្កូ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ ជាស្ពានតភ្ជាប់សហគមន៍ និងជាមូលដ្ឋាន គ្រឹះសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព។ វប្បធម៌មិនគួរត្រូវបានប្រើប្រាស់ជាអាវុធទេ តែវប្បធម៌ជា មធ្យោបាយដើម្បីដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ការបង្រួបបង្រួម និងការផ្សះផ្សា។ បេតិកភណ្ឌ វប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែន គ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើង ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក ព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ។
ដូចក្នុងករណីប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថានៅក្នុងអធិបតេយ្យដែនដីកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ យូណេស្កូ នៅឆ្នាំ២០១១ក៏ដោយ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរង កាវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជា អាវុធហាមឃាតដោយច្បាប់អន្តរជាតិផងដែរ។
ក្នុងន័យនេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានទទួចឱ្យមានការគាំទ្រជាអន្តរជាតិ ការពង្រឹងយន្តការតំបន់ ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការ យូណេស្កូ ដែលដើរតួនាទីយ៉ាងសំខាន់ និងកាន់តែសកម្មក្នុងការបន្ថយភាពតានតឹង តាមរយៈការលើក តម្កើងតម្លៃនៃច្បាប់អន្តរជាតិ និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ដើម្បីទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌បន្តទៅទៀត ជាពិសេស នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ ផុយស្រួយនាពេលបច្ចុប្បន្ននេះ ដែលកិច្ចសហប្រតិបត្តិការពិភពលោកក្នុងវិស័យវប្បធម៌ និងសន្តិភាព គឺមានភាពបន្ទាន់ជាងពេលណាទាំងអស់។
ក្នុងឱកាសនេះផងដែរ លោកជំទាវ អ៊ុន បូផាណា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូណេស្កូ ក៏ បានថ្លែងអំពីវប្បធម៌ និងការអប់រំ ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបញ្ចូលក្នុងកម្មវិធីសិក្សា អំពីការពិត នៃប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រ ដែលជាឬសគល់ដ៏សំខាន់នៃការកសាងវប្បធម៌ នៃសន្តិភាព ការយោគយល់គ្នា និងរស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមានរវាងជាតិសាសន៍ខុសគ្នា ជាពិសេស ប្រទេសមានភូមិផងរបងជាប់គ្នា ដើម្បីបញ្ចៀសការយល់ច្រលំ នៃប្រវត្តិសាស្ត្រដែលបន្តកើតឡើងក្នុងស្រទាប់យុវជនជំនាន់ថ្មី ក្នុងន័យកសាងនូវទំនុកចិត្ត និងសន្តិភាពនាពេលអនាគត។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីបើក ឯកឧត្ដម Pedro Sánchez ប្រធានាធិបតីអេស្ប៉ាញ ថ្លែងទៅកាន់គណៈប្រតិភូមក ពីជាង ១៥០ប្រទេស បានបញ្ជាក់ថា MONDIACULT 2025 នឹងពង្រីកលើសសរស្តម្ភជាយុទ្ធសាស្ត បន្ថែមចំនួន២ លើសេចក្តីប្រកាស MONDIACULT 2022 នោះគឺវប្បធម៌សន្តិភាព និងបញ្ញាសិប្បនិម្មិត ដោយបានសង្កត់ធ្ងន់ថាវប្បធម៌ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុត្តិធម៌សង្គម ព្រមទាំងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីថ្មី ក្នុងការកសាងពិភពលោកប្រកបដោយយុត្តិធម៌ និងមនុស្សធម៌៕











-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 day agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន4 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន3 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ