ព័ត៌មាន
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៨ថ្ងៃ នៅវត្តប្រាសាទស្រះកណ្តាលខ្ចាស់
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានផ្សាយ សេចក្តីជូនដំណឹងស្តីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ត នៅភូមិខ្ចាស់ ភូមិខ្ញែរ ភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី០២-០៩ ខែតុលា ឆ្នាំ២០២៥ នៅវត្តប្រាសាទស្រះកណ្តាលខ្ចាស់។ ផុតកំណត់ ត្រូវទៅយកនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ ម្ចាស់ក្បាលដី ដែលស្ថិតក្នុងតំបន់វិនិច្ឆ័យ ក្នុងភូមិខ្ទាស់ ភូមិខ្មែរ ភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឱ្យបានជ្រាបថា ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យ នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតក្នុងតំបន់វិនិច្ឆ័យ ខាងលើ ចាប់ពីថ្ងៃទី២ ដល់ទី៩ ខែតុលា ឆ្នាំ២០២៥ ទីតាំងស្ថិតនៅវត្តប្រាសាទ ស្រះកណ្តាលម្ចាស់ ភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ផុតរយៈពេលកំណត់ មន្ត្រីជំនាញមន្ទីរ នឹង បន្តចែកបណ្ណជូនបងប្អូនប្រជាពលរដ្ឋ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ ដោយមិនកំណត់រយៈពេល។ ចំពោះបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ( បណ្ណស្លាបមាន់) ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែល បានចេញដោយរដ្ឋបាលសុរិយោដី កន្លងមកក្នុងតំបន់វិនិច្ឆ័យនេះ នឹងអស់សុពលភាពតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ខាងលើនេះតទៅ។
ដូច្នេះ ម្ចាស់ក្បាលដីដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ កន្លងមក មេត្តាយកបណ្ណទាំងនោះ មកប្រគល់ឱ្យមន្ត្រីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជំនួសវិញ។ ចំពោះម្ចាស់បំណុល ដែលបានទទួលដាក់បញ្ចាំ ឬហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយក បណ្ណទាំងនោះ មកប្រគល់ជូនមន្ត្រីរដ្ឋបាលសុរិយោដី ធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព