ព័ត៌មាន
ក្រុមហ៊ុនធំៗចំនួនពីរ នឹងរៀបចំកម្មវិធីជំរុញការវិនិយោគនៅប្រទេសចិន ពីឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន BYD និងក្រុមហ៊ុន Huawei នឹងសហការរៀបចំសម្របសម្រួល លើបេសកកម្មជំរុញការវិនិយោគ នៅក្នុងវិស័យ ឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក នៅក្នុងទីក្រុង Shenzhen ដើម្បីផ្សព្វផ្សាយអំពីគុណសម្បត្តិ និងចំណុចវិជ្ជមាននានា ពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។
លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD (Executive Director of BYD Group President’s Office) នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ, បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ កិច្ចសម្របសម្រួលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូង នៃការចូលមកកាន់ ទីផ្សារកម្ពុជា, ដំណាក់កាលនៃការសាងសង់រោងចក្រ និងរហូតឈានដល់ការចាប់ផ្តើមដំណើរប្រតិបត្តិការ ដំឡើងរថយន្តរបស់ខ្លួន ផងដែរ។
លោកក៏បានពាំនាំនូវការកត់សម្គាល់ខ្ពស់ ពីសំណាក់គណៈគ្រប់គ្រងសម្ព័ន្ធ BYD ដែលមានការភ្ញាក់ផ្អើល ចំពោះល្បឿន នៃការអនុវត្តការងារនៅកម្ពុជា ហើយគ្រោងនឹងយកជាករណីសិក្សា សម្រាប់ការវិនិយោគបន្តបន្ទាប់នាពេលអនាគត។ ទន្ទឹមនេះ ក្រុមហ៊ុនបានសម្តែងនូវការប្តេជ្ញាចិត្ត ចូលរួមសហការជាមួយក្រុមហ៊ុន Huawei ក្នុងការរៀបចំសម្របសម្រួលលើបេសកកម្មជំរុញ ការវិនិយោគ នៅក្នុងវិស័យឧស្សាហកម្ម យានយន្ត និងអេឡិចត្រូនិក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន នាពេលអនាគត។
ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះគណៈប្រតិភូក្រុមហ៊ុន លើកំណើន ប្រជាប្រិយភាពនៃការប្រើប្រាស់រថយន្តអគ្គិសនី BYD នៅកម្ពុជា។ ឯកឧត្តមរំពឹងថា សម្ព័ន្ធ BYD នឹងពាំនាំអំពីគុណសម្បត្តិ និងចំណុច វិជ្ជមាននានា ដែលពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផ្សព្វផ្សាយបន្តទៅកាន់ដៃគូវិនិយោគ និងសហគមធុរកិច្ចរបស់ខ្លួនផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល រីករាយ និងត្រៀមលក្ខណៈជានិច្ច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវ បរិយាកាសវិនិយោគប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុតជូនដល់វិនិយោគិន៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព