ព័ត៌មាន
រយៈពេល៩ខែនេះ CDC អនុម័តគម្រោងវិនិយោគបានចំនួន ៥៤៦ មានទុនសរុប ៧,៨ ប៊ីលានដុល្លារ
ភ្នំពេញ ៖ នៅក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៤៦ គម្រោង កើន ឡើងប្រមាណ ៧៣% ធៀបនិងឆ្នាំមុន ក្នុងទុនវិនិយោគសរុប ៧,៨ ប៊ីលានដុល្លារអាម៉េរិក នឹងបង្កើតការងារបានជាង ៣៧៦ កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន លើការអនុម័តគម្រោងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុង នោះសម្រាប់ខែ កញ្ញា ឆ្នាំ២០២៥នេះ, គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោង វិនិយោគសរុបចំនួន ៥៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៦៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៧ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៨ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧ គម្រោង។
ចំណែកនៅក្នុងរយៈ៩ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦ គម្រោង ក្នុង ទំហំទុនវិនិយោគសរុបប្រមាណ ៧,៨ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដោយគម្រោងវិនិយោគបានកើនឡើងចំនួន ២៣១ គម្រោង ស្មើនឹងប្រមាណ ៧៣% មានទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក ខណៈនៅក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះបញ្ជីគម្រោង វិនិយោគបាន ត្រឹមតែ ៣១៥ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ ប៊ីលានដុល្លារអាម៉េរិកប៉ុណ្ណោះ។
សូមបញ្ជក់ថា នៅក្នុងរយៈពេល ៩ ខែនេះ ប្រភពទុនដែលវិនិយោគនៅកម្ពុជាដែលឈានមុខគេរួមមាន៖ ប្រទេសចិន ជិត ៥៣%, ការវិនិយោគក្នុងស្រុក ជាង ៣០%, សឹង្ហបុរី ជិត ៧%, វៀតណាម ជាង ៥%, កោះ British Virgin ២% និងមានប្រទេសផ្សេងៗទៀត បានវិនិយោគនៅកម្ពុជាមានកំណើនល្អប្រសើរផងដែរ។ ចំណែកទុនវិនិយោគតាមវិស័យវិញឃើញថា ការវិនិយោគលើវិស័យឧស្សាហ កម្ម ៥,៣ ប៊ីលានដុល្លារ, កសិកម្មនិងកសិឧស្សាហកម្ម ៤០៥ លានដុល្លារ, ទេសចរណ៍ ១៧៥ លានដុល្លារ និងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានទឹកប្រាក់ប្រមាណជិត ២ ប៊ីលានដុល្លារផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព