ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព”
នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព” នៅសណ្ឋាគារ Sun & Moon Hotel ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ ក.ប.ទ. តំណាងវិស័យអប់រំ និងវិស័យឯកជន ប្រមាណ ១៥០រូប។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្លោដបានក្លាយជាបច្ចេកវិទ្យាគ្រឹះមួយដែលមិនអាចខ្វះបានដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន។ ដូច្នេះហើយ ក.ប.ទ. បានផ្តោតលើការជំរុញបច្ចេកវិទ្យានេះ ទាំងផ្នែកបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស និងឯកសារគោលនយោបាយ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថាសេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព ដែលបាននិងកំពុងរៀបចំនេះ គឺស្របតាមនិន្នាការតំបន់ អាស៊ាន និងអន្តរជាតិ ដោយផ្សារភ្ជាប់នឹងបរិបទកម្ពុជា។ គោលនយោបាយនេះ នឹងរំលេចអំពីយន្តការអនុវត្ត ការសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យ ដែលនឹងជំរុញក្រសួង ស្ថាប័ន ឱ្យចាប់យកបច្ចេកវិទ្យាក្លោដមកប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួន។ ជាមួយគ្នានេះដែរ ក្រុមការងាររៀបចំ បានសិក្សាពីតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យានេះពីក្រសួង ស្ថាប័នជាតិ ក្រុមហ៊ុនបច្ចេកវិទ្យា ព្រមទាំងបានសិក្សាលើឯកសារនានារបស់ស្ថាប័នអន្តរជាតិ ជាអាទិ៍ អាស៊ាន ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនបច្ចេកវិទ្យាល្បី ជាដើម ដើម្បីធ្វើឱ្យសេចក្តីព្រាងគោលនយោបាយនេះកាន់តែគ្រប់ជ្រុងជ្រោយ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ អង្គសិក្ខាសាលាទាំងមូលខិតខំឈ្វេងយល់ ចែករំលែកបទពិសោធ និងពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទទាំងអស់នៅក្នុងកិច្ចពិភាក្សា ដើម្បីបង្កើនចំណេះដឹងក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សំដៅគាំទ្រដល់ដំណើរការបរិវត្តកម្មឌីជីថលពេញលេញនៅកម្ពុជា៕










-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព