ព័ត៌មាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទូច ឧត្តមស្នងការអង្គការសហប្រជាជាតិ បន្តតាមដានលើញត្តិបន្ទាន់ នៃការឃុំខ្លួនកងទ័ពកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ដោយទាហានថៃ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើលិខិតជូនឯកឧត្តម Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ស្នើការបន្តតាមដានលើញត្តិបន្ទាន់ ពាក់ព័ន្ធនឹងការឃុំខ្លួនខុសច្បាប់ និងមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជា ១៨នាក់ ដែលត្រូវគ្របគ្រងដោយទាហានថៃ។
ក្នុងលិខិត គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានគូសបញ្ជាក់សាជាថ្មី ចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន ២នាក់ត្រឡប់មកវិញ ក្នុងចំណោម ២០នាក់ ដោយយោធាថៃ។ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
គ.ស.ម.ក. មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាម ទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨ នាក់ ដែលត្រូវ បានឃុំខ្លួន កំពុងទទួលរងនូវភាពសោកសៅ។ ពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានដំណឹងពីមនុស្ស ជាទីស្រឡាញ់របស់ខ្លួន នាំឱ្យពួកគាត់មានការឈឺចាប់ ភ័យខ្លាច និងទុក្ខព្រួយក្នុងចិត្តជានិច្ច។ ម្ដាយ ឪពុក ប្រពន្ធ និងកូនៗពួកគាត់ កំពុងទទួលរងនូវភាពទុក្ខព្រួយ មិនអាចសម្រាន្តលក់ និងព្រួយបារម្ភគ្រប់ពេល ព្រោះមិនដឹងឱ្យ ប្រាកដថា មនុស្សជាទីស្រឡាញ់របស់ខ្លួន មានសុវត្ថិភាព នៅមានជីវិត ឬការប្រព្រឹត្តដោយមនុស្សធម៌ ឬយ៉ាងណា។ សំឡេងសាមគ្គីភាពរបស់ពួកគាត់ បង្កើតឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ សម្រាប់ក្តីមេត្តា ភាពយុត្តិធម៌ និងការយកចិត្ត ទុកដាក់របស់ឯកឧត្តម ដើម្បីធានាឱ្យមានការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង ១៨ រូប ដោយសុវត្ថិភាព។
អាស្រ័យហេតុនេះ គ.ស.ម.ក. សូមគោរពស្នើសុំការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស (OHCHR) ដែលមានអាណត្តិក្នុងការលើកកកម្ពស់និងការការពារសិទ្ធិមនុស្ស ទំនាក់ទំនងជាបន្ទាន់ជាមួយ នឹងរាជរាដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាដល់ការដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍ កងទ័ពកម្ពុជា ទាំង ១៨ នាក់ ស្របតាមច្បាប់អន្តរជាតិ។
គ.ស.ម.ក. សូមគូសបញ្ជាក់ថា កង្វះខាតសកម្មភាពជាក់ស្ដែង និងទាន់ពេលវេលា អាចនឹងត្រូវបកស្រាយថា ជា ការយល់ស្រប ឬការព្រងើយកន្តើយ ចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជានោះទេ ថែមទាំង បង្កើតគម្រូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទិ្ធមនុស្ស អន្តរជាតិ ចុះខ្សោយផងដែរ។
ហេតុដូចនេះ គ.ស.ម.ក. សូមជំរុញឱ្យ OHCHR ដោះស្រាយបញ្ហានេះជាបន្ទាន់ ហើយគាំទ្រកម្ពុជា ក្នុងការ ស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តីរំពឹងលើការចូលរួមរបស់ឯក ឧត្តម ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌ សម្រាប់ជនរងគ្រោះ នៃអំពើខុសច្បាប់បែបនេះ៕





-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប