ព័ត៌មាន
ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គសរុប ៣២៣គ្រួសារ ក្នុងស្រុកកៀនស្វាយ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ សរុបចំនួន ៣២៣គ្រួសារ សមាជិក ១,២៦៣នាក់ ,ស្រី ៦៤០នាក់ ក្នុងនេះចាស់ជរា ៣៦នាក់ និងកុមារអាយុក្រោម ១៥ឆ្នាំមានចំនួន ៣១៦នាក់ នៅភូមិកោះប្រាក់ និងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានមតិសំណេះសំណាល ដោយនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក។ ឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុតពិសេសជនចាស់ជរា កុមារ និងជនពិការជាដើម នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាមួយគ្នានេះ សម្តេចតែងបានណែនាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ដោយចុះពិនិត្យផ្ទាល់អំពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់មូលដ្ឋាន ដោយគ្មានការរើសអើង ប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋរងគ្រោះ មេត្តាប្រុងប្រយ័ត្នថែរក្សាការពារចំពោះកុមារតូចៗដែលពុំទាន់ចេះហែលទឹក គឺចៀសវាងខ្លាចជួបនូវគ្រោះលង់ទឹកស្លាប់ដោយយថាហេតុ។ ម៉្យាងទៀតបងប្អូនត្រូវអនុវត្តនូវអនាម័យ៣ប្រការគឺៈ (ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត) ប្រសិនបើបងប្អូនបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នោះបញ្ហាសុខភាពរបស់ក្រុមគ្រួសារ ប្រាកដនឹងមានសុភមង្គលជាក់ជាពុំខាន។

ប្រតិភូសាខាបានឧបត្ថម្ភអំណោយជូនជនរងគ្រោះក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល។ ជាមួយគ្នានេះផងដែរ អនុសាខា កក្រក ស្រុកកៀនស្វាយ បានផ្តល់ជូនបន្ថែមក្នុង ១គ្រួសារ អង្ករ ១០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល។

សូមបញ្ជាក់ជូនថា បន្ទាប់ពីប្រតិភូសាខា បានចុះពិនិត្យផ្ទាល់ដល់លំនៅឋានរបស់បងប្អូនរងគ្រោះរួចមក និងមុនពិធីសំណេះសំណាល ប្រតិភូសាខាក៏បានចូលក្រាបថ្វាយបង្គំព្រះចៅអធិការវត្ត និងព្រះសង្ឃនៅក្នុងវត្តកោះប្រាក់ទាំងមូល ដែលកំពុងគង់ស្នាក់នៅសិក្សារៀនសូត្រក្នុងទីអារាមនេះ ប្រមាណជាង ២០០អង្គ ព្រមទាំងបានប្រគេននូវទេយ្យវត្ថុរួមមាន អង្ករ ១០តោន ,មី ១០០កេស ,ទឹកត្រី ២០យួរ ,ទឹកស៊ីអ៊ីវ ២០យួរ និងបច្ច័យ ចំនួន ១០លានរៀលផងដែរ៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព