ព័ត៌មាន
កម្ពុជាពង្រីកទីផ្សារ និងលើកកម្ពស់កិត្តិនាមអង្ករគុណភាពខ្ពស់ ទៅកាន់ទីផ្សារអឺរ៉ុប និងអន្តរជាតិ
នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងពិធីសម្ពោធពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់។
តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ពិធីសម្ពោធពន្លាផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រីកទីផ្សារ និងលើកកម្ពស់កិត្តិនាមអង្ករគុណភាពខ្ពស់របស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប និងអន្តរជាតិ ដោយបានប្រមូលផ្តុំក្រុមហ៊ុនកែច្នៃ និងនាំចេញស្រូវអង្ករល្បីៗរបស់កម្ពុជាចំនួន ១៣ ក្រុមហ៊ុន ដើម្បីចូលរួមដាក់តាំងបង្ហាញផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម។
ក្រុមហ៊ុនទាំងនោះ រួមមាន៖
១. ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)
២. ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត
៣. ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៉ីមផត អិចផត
៤. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា)
៥. ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត
៦. ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អាហរ័ណនីហរ័ណ
៧. ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក
៨. ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍
៩. ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក
១០. ក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍ មីល
១១. ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី
១២. ក្រុមហ៊ុន អៀង ហ៊ាង អាហរ័ណនីហរ័ណ
១៣. ក្រុមហ៊ុន ព្រីមលិះ ខបភើរេសិន។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ការចូលរួមរបស់ក្រុមហ៊ុនទាំង ១៣ នៅក្នុងពិព័រណ៍ ANUGA 2025 នេះគឺជាមោទនភាពដ៏ក្រៃលែងសម្រាប់កម្ពុជា ដែលមានវត្តមានរបស់ក្រុមហ៊ុនស្រូវអង្ករ បានចូលរួមដាក់តាំងបង្ហាញផលិតផលអង្ករកម្ពុជានៅក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ។ លើសពីនេះ ពន្លាសហព័ន្ធស្រូវអង្ករ ត្រូវបានចាត់ទុកជាវេទិកាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដើម្បីជំរុញការនាំចេញ និងពង្រឹងកិត្តិនាមអង្ករកម្ពុជា ដែលជាផលិតផលសក្ដានុពលមួយរបស់កម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ការចូលរួមនេះមិនត្រឹមតែបានបង្ហាញពីគុណភាព និងស្តង់ដារនៃអង្ករខ្មែរប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការទាក់ទាញវិនិយោគិន និងពង្រីកបណ្តាញផ្គត់ផ្គង់ដោយផ្ទាល់ទៅកាន់អ្នកទិញធំៗនៅអឺរ៉ុប ផងដែរ៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព