ព័ត៌មាន
ក្រសួងសុខាភិបាល រៀបចំសន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥
ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងសន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥ ក្រោមប្រធានបទ «នវានុវត្តន៍ស្រាវជ្រាវឱសថសាស្ត្រ៖ ការជំរុញការព្យាបាល បច្ចេកវិទ្យា និងការថែទាំសុខភាព» នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។
សន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៥នេះ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ មានគោលបំណងដូចខាងក្រោម៖
១. លើកកម្ពស់វប្បធម៌ស្រាវជ្រាវក្នុងចំណោមនិស្សិតឱសថសាស្ត្រ និងឱសថការី
២. លើកទឹកចិត្តនិស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយឧត្តមសិក្សាឱ្យចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ
៣. អនុញ្ញាតឱ្យនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ បង្ហាញការរកឃើញរបស់ពួកគេ នៅក្នុងវិស័យឱសថសាស្ត្រ វិទ្យាសាស្ត្រសុខាភិបាល និងផ្នែកពាក់ព័ន្ធផ្សេងទៀត
៤. បង្កើតឱកាសសម្រាប់កិច្ចសហការ និងការពិភាក្សា
៥. អភិវឌ្ឍន៍សមត្ថភាព របស់ឱសថការី ក្នុងការបង្ហាញការងារវិទ្យាសាស្ត្រ ប្រកបដោយប្រសិទ្ធភាព តាមរយៈការធ្វើបទបង្ហាញផ្ទាល់មាត់ ឬផ្ទាំងរូបភាព
៦. លើកទឹកចិត្តឱ្យមានកិច្ចសហការរវាងអ្នកសិក្សា ឧស្សាហកម្ម និងអ្នកជំនាញផ្នែកថែទាំសុខភាព។
គួរបញ្ជាក់ថា សន្និសីទនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមឱសថការី បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិកម្ពុជា អាណត្តិទី៣ សាស្ត្រាចារ្យ ក្រុមការងារ និងនិស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលរដ្ឋ ឯកជន និងឱសថការីកំពុងប្រកបវិជ្ជាជីវៈនៅតាមបណ្តារាជធានី ខេត្ត៕







-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព