ព័ត៌មាន
កម្ពុជានឹងរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថល គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ដើម្បីធានាប្រសិទ្ធភាព វិស័យពាក់ព័ន្ធ
អគ្គនាយកដ្ឋានជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោងនឹងរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថល លើការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ សំដៅធានាប្រសិទ្ធភាព តម្លាភាព និងចីរភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។
ជុំវិញគម្រោងវិនិយោគសារធារណៈ, រាជរដ្ឋាភិបាលមានចក្ខុវិស័យ បង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈរួម មួយរបស់ជាតិ ដែលធានាបាននូវភាពឆ្លើយតប ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការបែងចែក និង ការប្រើប្រាស់ធនធានសាធារណៈ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និងបរិការណ៍ជាក់ស្តែងរបស់កម្ពុជា សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើកឡើងថា អគ្គនាយក ដ្ឋានសេដ្ឋកិច្ចឌីជីថល ត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ២០២៣ គឺជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្នុងនោះអ្វីដែលការចាប់ផ្តើមដំបូងរបស់អគ្គនាយកដ្ឋាន គឺការអភិវឌ្ឍប្រព័ន្ធវិក្ក័យបត្រកម្ពុជា និងមួយទៀត គឺបានអនុវត្តហេដ្ឋារចនាសម្ព័ន្ធគ្រឹះទិន្នន័យ ដែលបានឆ្លើយតបទៅនិងនិន្នាការបរិបទនេះផងដែរ។ ចំណែកជំហ៊ានបន្ទាប់ អគ្គនាយកដ្ឋាន បាននិងកំពុងសម្របសម្រួល រៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថល នៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ឆ្លើយតបទៅនិងតម្រូវការជាក់ស្តែង ក្រៅពីនេះគឺការរៀបចំនូវគោលនយបាយ បទដ្ឋានគតិយុទ្ធ និងកិច្ចសហប្រតិបត្តិការនានាក្នុងតំបន់ និងអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា ទាក់ទងគម្រោងវិនិយោគសាធារណៈនេះ នៅក្នុងឆ្នាំ២០២០, រាជរដ្ឋាភិបាលបានចេញអនុក្រិត្យ ស្តីពីការគ្រប់គ្រងការ វិនិយោគ ដោយអនុក្រិត្យនេះមានគោលបំណងធានានូវប្រសិទ្ធភាព ស័ក្តសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រង គម្រោងវិនិយោគសាធារណៈ នៅតាមដំណាក់កាលនៃវដ្តគម្រោងពីគ្រប់ប្រភពហិរញ្ញប្បទាន និងនៅគ្រប់កម្រិតរដ្ឋបាល សំដៅចូលរួម ចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ អនុក្រិត្យនេះ មានវិសាលភាពគ្របដណ្តប់លើការគ្រប់គ្រងដូចជា៖ គម្រោងហិរញ្ញប្បទានដោយថវិកា ជាតិ, គម្រោងហិរញ្ញប្បទានក្រៅប្រទេស, គម្រោងវិនិយោគសាធារណៈតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន, គម្រោងវិនិយោគ សាធារណៈដោយប្រភពហិរញ្ញប្បទានចម្រុះ, គម្រោងវិនិយោគសាធារណៈហិរញ្ញប្បទាន ដោយការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋ, គម្រោងវិនិយោគសាធារណៈដោយសហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពសាធារណៈប្រហាក់ប្រហែលដ៏ទៃទៀត, និងគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទាន ដោយឥណទានពាណិជ្ជកម្ម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ