ព័ត៌មាន
កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាច្នៃប្រឌិតរដូវកាលទី៣ ប្រកាសបើកជាផ្លូវការ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម
ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ដោយមានការគាំទ្រពីសហគ្រិនខ្មែរ បានសម្ពោធជាផ្លូវការនូវកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍រដូវកាលទី៣ ក្រោមប្រធានបទ “ជំរុញការច្នៃប្រឌិតប្រកបដោយនិរន្តរភាព៖បំប្លែងគំនិតទៅជាការអនុវត្ត”។
ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅកាលពីសប្តាហ៍កន្លងទៅ ដែលមានអ្នកចូលរួមចំនួនជាង១៥០ នាក់មកពីស្ថាប័នចំនួនប្រមាណ៣០ រួមមានស្ថាប័នរដ្ឋ ឯកជន និងគ្រឹះស្ថានអប់រំនានា។ កម្មវិធីប្រកួតប្រជែងនេះ គឺជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយដែលត្រូវបានបង្កើតឡើងដើម្បីបំផុស និងផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យដែលមានគំនិតសហគ្រិនភាព ដើម្បីបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គមជាតិ។
ពិធីសម្ពោធនេះ មានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំង លោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី សាស្ត្រាចារ្យបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យខេមតិច ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និងលោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច។
លោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានមានប្រសាសន៍ថា ប្រព័ន្ធតិចណូឡូស៊ី ដូចជាបញ្ញាសិប្បិនិម្មិត មិនមានបញ្ញាតាមការបកប្រែពីភាសាអង់គ្លេសនោះទេ។ ដូច្នេះ បុគ្គលដែលជាអ្នកគ្រប់គ្រងលើធុរកិច្ចត្រូវតែមានភាពម្ចាស់ការក្នុងការវិនិច្ឆ័យលើលទ្ធផលដែលចេញពីបញ្ញាសិប្បិនិម្មិត ដើម្បីប្រើប្រាស់វាដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសជាតិ។
លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី បានលើកឡើងដោយសង្កត់ធ្ងន់លើតួនាទីរបស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលសហគ្រិនភាព។ ដូចគ្នានេះដែរ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ឯកជន និងសាកលវិទ្យាល័យ ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចឌីជីថលកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខនៅក្នុងសុន្ទរកថាបើកជាផ្លូវការនូវការប្រកួត ។
សាកលវិទ្យាល័យខេមតិច ក៏ជាគ្រឹះស្ថានឧត្តមសិក្សាដែលផ្តោតសំខាន់លើការស្រាវជ្រាវ ការបង្កើតថ្មី និងការអភិវឌ្ឍន៍តិចណូឡូជី ដើម្បីជំរុញអោយមាននវានុវត្តន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមរបស់ឧស្សាហកម្ម និងការផ្ទេរបច្ចេកវិទ្យាពីសាកលវិទ្យាល័យទៅកាន់វិស័យឯកជន តាមរយៈកិច្ចសហប្រតិបត្តិការ និងម៉ូដែលនៃភាពជាដៃគូយ៉ាងជិតស្និតរវាងរាជរដ្ឋាភិបាល ឧស្សាហកម្ម និងស្ថាប័នស្រាវជ្រាវ។ សាកលវិទ្យាល័យ ខេមតិច និងសហគ្រិនខ្មែរបានចាប់ដៃគ្នា ដើម្បីសហការក្នុងកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍តាំងពីរដូវកាលទី១ ក្នុងឆ្នាំ២០២៣មក៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 day agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន4 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន3 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ