ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់ឋានានុក្រម «ត្រូវបន្តផ្តោតសំខាន់ខ្ពស់លើសុវត្ថិភាពអ្នកជំងឺ»
ភ្នំពេញ ៖ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ធ្ងរលើការងារសំខាន់ៗ ចំពោះមុខជាអាទិភាព ដោយត្រូវបន្តការយកចិត្តទុកលើការងារនៅតាមបណ្តោព្រំដែន ទឹកជំនន់និងជំងឺឆ្លងនានា ដែលត្រូវបង្កើនប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវតាមដានគ្រប់សភាពការណ៍ ដើម្បីឆ្លើយតបបានរហ័សទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ក្នុងអំឡុងពេលនេះ នៅតាមតំបន់ដែលអាចនឹងប្រឈមការជន់លិច ត្រូវបង្កើនការណែនាំ និងអប់រំសុខភាពដល់ប្រជាជន ដើម្បីបង្ការការខ្លួនពីជំងឺផ្សេងៗ សត្វដែលមានពិស និងត្រូវគេងក្នុងមុងដើម្បីចៀសវាងពីជំងឺគ្រុនឈាមជាដើម។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែសសាក់សស្រាំលើការអប់រំសុខភាព បាញ់ថ្នាំមូស ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងអំឡុងពេលរដូវវស្សានេះ។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានីខេត្ត មន្ទីរពេទ្យគ្រប់កម្រិត ត្រូវរៀបចំត្រៀមលក្ខណៈគ្រប់ពេលវេលា ដោយសហការគ្នាឱ្យបានជិតស្និត និងអាចទំនាក់ទំនងគ្នាគ្រប់ពេលវេលា ជាពិសេសនៅក្នុងពិធីបុណ្យជាតិនានាខាងមុននេះ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពទាំងអស់ ត្រូវបន្តពង្រឹងលើការងារបណ្តុះបណ្តាល គ្រប់គ្រងឱសថ និងកិច្ចសហការជាមួយដៃគូ និងអន្តរក្រសួងស្ថាប័ន និងជាពិសេសការងារឆ្លើយតបនឹងគ្រោះមហន្តរាយ៕








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព