ព័ត៌មាន
អាជ្ញាធរខេត្តកែបជំរុញលើកទឹកចិត្តសហគមន៍ឱ្យពង្រីកការចិញ្ចឹមត្រីឆ្ពង់ ដើម្បីផ្តត់ផ្គង់តម្រូវការទេសចរ
អាជ្ញាធរខេត្តកែប បានលើកទឹកចិត្តដល់សហគមន៍នេសាទទាំង៥ ឱ្យបន្តខិតខិតសិក្សាស្រាវជ្រាវ ពង្រីកការចិញ្ចឹមត្រីឆ្ពង់នៅតាមសហគមន៍របស់ខ្លួនឱ្យបានច្រើន ដើម្បីឆ្លើយតបតម្រូវការរបស់ភ្ញៀវទេសចរ មកលេងខេត្តកែប និងបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឲ្យបន្តជួយជ្រោមជ្រែកគាំទ្រ ទាំងស្មារតី និង សម្ភារបច្ចេកទេសដល់សហគមន៍នីមួយៗ។

នៅក្នុងដំណើរចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់នៅសហគមន៍នេសាទអូរក្រសារ នាពេលថ្មីៗនេះ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ទទួលបន្ទុក វិស័យកសិកម្ម និងពាណិជ្ជកម្ម បានលើកឡើងថា ត្រីឆ្ពង់ ជាមុខម្ហូបដែលទទួលបានការនិយមចូលចិត្តពីពលរដ្ឋ និងអ្នកទេសចរ ហើយកន្លងមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយមូលដ្ឋានខេត្តកែប ក៏បានជំរុញអាជ្ញាធរ ខេត្តឱ្យខិតខំពង្រឹង និងពង្រីកការធ្វើវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របពេលកំណើន ទេសចរក្នុងខេត្តបន្តកើនឡើង។

លោកបានបន្តថា បច្ចុប្បន្ននេះ សហគមន៍នេសាទ៥នៅខេត្តកែប ទើបឃើញសហគមន៍នេសាទអូរក្រសារមួយប៉ុណ្ណោះ ដែលបាននឹងកំពុងចិញ្ចឹមត្រីឆ្ពង់ ទទួលបានលទ្ធផលឆ្លើយតបល្អប្រសើរ។ លោកជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ បន្តសិក្សា និងពង្រីកការចិញ្ចឹមត្រីឆ្ពង់នៅសហគមន៍៤ផ្សេងទៀតឲ្យបានល្អប្រសើរ ព្រោះតម្រូវការទីផ្សារក្នុងខេត្ត មិន ទាន់អាចផ្គត់ផ្គង់គ្រប់នៅឡើយទេ។
លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានបញ្ជាក់ថា មន្ទីរបាន នឹងកំពុងជំរុញការចិញ្ចឹមត្រីឆ្ពង់ នៅគ្រប់សហគមន៍នេសាទទូទាំងខេត្ត ព្រោះមន្ទីរ បានមើលឃើញពីសក្តានុពល នៃវារីវប្បកម្មនៅតាមតំបន់ឆ្នេរ ពិសេសការចិញ្ចឹមត្រីឆ្ពង់ វាជាផ្នែកមួយជួយដល់ការងារអភិរក្សឱ្យមានស្ថិរភាព។

លោក នួន សុភ័ក្រ ប្រធានសហគមន៍នេសាទអូរក្រសារ បានឱ្យដឹងថា បច្ចុប្បន្ន មានប្រជាសហ គមន៍បួនគ្រួសារប៉ុណ្ណោះដែលបាននឹងកំពុងចិញ្ចឹមត្រីឆ្ពង់ ដោយក្នុងមួយគ្រួសារ មានត្រីត្រឹមតែជាងមួយពាន់ក្បាល។ ត្រីឆ្ពង់ដែលប្រមូលផលបាន យកទៅផ្គត់ផ្គង់ឱ្យបណ្តាភោជនីយដ្ឋាននៅក្នុងខេត្ត និងមួយចំ នួនទៀតឲ្យភ្ញៀវទេសចរដែលមកលេងផ្ទាល់ ក្នុងតម្លៃ២៥,០០០រៀលក្នុងមួយគីឡូ៕ អត្ថបទ៖ សារឹម




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព