ព័ត៌មាន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រកឃើញ គេហទំព័រក្លែងបន្លំ ឱ្យអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានបំពេញព័ត៌មាន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានចេញ សេចក្ដីជូនព័ត៌មាន ជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ គេហទំព័រដែលមានអាសយដ្ឋាន https://edocs.online/index.php បានក្លែងបន្លំជាគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រាប់ឱ្យអ្នកដំណើរចូលព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិបំពេញព័ត៌មានតាមប្រព័ន្ធ អេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ” Cambodia e-Arrival ” តាមរយៈគេហទំព័រមួយនេះ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបដិសេធចំពោះគេហទំព័រដែលមានអាសយដ្ឋានខាងលើ គឺ មិនមែនជាគេហទំព័រស្របច្បាប់ ដែលត្រូវបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់ក្នុងការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា នោះឡើយ។ សូមអ្នកដំណើរចូលព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិទាំងអស់ធ្វើការពិនិត្យ ឱ្យបានច្បាស់លាស់ ជៀសវាងការចូលទៅគេហទំព័រក្លែងបន្លំនានា ដែលនាំឱ្យមានការខាតបង់ថវិកា ឬការ លួចយកព័ត៌មានផ្ទាល់ខ្លួនផ្សេងៗរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ជាថ្មីថា ការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ គឺតាមគេហទំព័រ “www.arrival.gov.kh” ឬ ” Cambodia e-Arrival” នៅក្នុងកម្មវិធី App Store និង Play Store នៅលើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ហើយពុំតម្រូវឱ្យបង់ថ្លៃសេវានោះទេ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព