ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងឯកឧត្តម Igor Diresmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គលឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការកសាងមូលដ្ឋានគ្រឹះសម្រាប់កិច្ចការពារទិន្នន័យបុគ្គលនៅកម្ពុជា៖ ការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសក្នុងតំបន់និងសកល” នៅសណ្ឋាគារ សាន់អេនមូន រីវើសាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងអង្គទូត តំណាងវិស័យឯកជន សមាគមពាណិជ្ជកម្ម អ្នកវិជ្ជាជីវៈសេរី អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំស្រាវជ្រាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបប្រមាណ ១៧០នាក់។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅថ្ងៃនេះ គឺជាចំណែកមួយនៃដំណើរការបរិវត្តឌីជីថលរបស់កម្ពុជា សំដៅរួមគ្នាកសាងនិងពង្រឹងភាពជឿជាក់ សុវត្ថិភាព និងគណនេយ្យភាពក្នុងសង្គមឌីជីថល ព្រមទាំងជាការប្តេជ្ញាចិត្តកសាងភាពជឿជាក់នៃការចាប់យកបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវនិងរួមគ្នាការកសាងវប្បធម៌ការពារទិន្នន័យបុគ្គល ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន សេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញដល់ពាណិជ្ជកម្មអន្តរជាតិស្របតាមគោលការណ៍ពហុនិយម៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព