ព័ត៌មាន
មនុស្សជាង៧០នាក់ស្លាប់ និងជាង៥០នាក់រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែឆ្នាំ២០២៥
ស្វាយរៀង ៖ បើទោះជាការរិតបណ្តឹងច្បាប់ចរារចណ៏ផ្លូវគោក តាមរយះអប់រំតាម វេទិការសាធារណៈ វិទ្យុ ទូរទស្សន៏ និងព័ត៏មានសង្គម ជាបន្តបន្ទាប់ហើយក្តី តែអត្រាគ្រោះថ្នាក់ចរាចរណ៏ នៅតែមាននៅគ្រប់មូលដ្ឋាន ខណៈដែលពលរដ្ឋប្រើប្រាស់យានយន្តមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងអ្នកបញ្ជាយានយន្តបានធ្វើការធ្វេសប្រហែសនៅពេលកំពុងបើកបរ និងការប្រលែងសត្វ គោ ក្របី គ្មានសណ្ឋាប់ធ្នាប់របស់ពលរដ្ឋផងដែរ ។
លោកវរៈសេនីយ៏ឯក អ៊ុច សារ៉ន នាយកការិយលយ័ចរាចរណ៏ផ្លូវគោក នៃស្នងការនគរបាលខេត្តស្វាយរៀងបានទូរទស្សន៏ BTV តាមរយះសារតេឡេក្រាម ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ អោយដឹងថានៅក្នុងរយះពេល៩ខែកន្លងទៅ នៅទូទាំងខេត្តមានគ្រោះថ្នាក់ចរាចរណ៏នៅលើផ្លូវជាតិ ផ្លូវខេត្ត ផ្លូរលំ មានចំនួន៧៩លើក បើប្រៀបធៀបទៅនិងរយះពេល៩ខែ ឆ្នាំ២០២៤ មានការថយចុះចំនួន២៣លើកស្មើនិង២៣% បង្កគ្រោះថ្នាក់ដល់មនុស្សចំនួន១២៦នាក់ ក្នុងនោះមានមនុស្សចំនួន៧៣នាក់ស្លាប់ បើប្រៀបធៀបទៅនិង ៩ខែ ឆ្នាំ២០២៤ មានការកើនឡើង៤នាក់ស្មើនិង៦% ហើយនិងរបួសធ្ងន់ចំនួន២០នាក់ មានការថយចុះ និងរបួសស្រាលចំនួន៣៣នាក់ថយចុះចំនួន៤នាក់ស្មើនិង១១% ។
របាយការណ៏បានបញ្ជាក់បន្ថែមថា មូលហេតុឈានទៅដល់ការគ្រោះថ្នាក់ ធ្វើអោយមនុស្សស្លាប់ និងរបួស បណ្តាលមក ពីអ្នកបើកបរមិនប្រកាន់ស្តាំ មិនគោរពសិទ្ធអាទិភាព អ្នកបើកបរ សេព្វគ្រឿងស្រវឹង បើកបរបើកមានល្បឿនលឿន និងបើកបរក្នុងស្ថានភាពវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្នុងចំណោមអ្នកបើកម៉ូតូ៨០នាក់ មិនពាក់មួកសុវត្តិភាពចំនួន៥៣នាក់ ។ ក្នុងនោះការគ្រោះថ្នាក់បានកើតមានឡើងនៅក្នុងស្រុកស្វាយជ្រំចំនួន ៩លើក ក្រុងបាវិត ចំនួន២៦លើក ក្រុងស្វាយរៀង១លើក ស្រុកស្វាយទាបចំនួន១៣លើក ស្រុករំដូលចំនួន ៥លើក រមាសហែកចំនួន៤លើក និងស្រុកចន្ទ្រាចំនួន៤លើក បង្កអោយមធ្យោបាយរថយន្តតូច ធំ និង ម៉ូតូ ចំនួន១០៨គ្រឿងបានរងនូវការខូចខាត ។
របាយការណ៏ដ៏ដែលបញ្ជាក់ថា ជុំវិញគ្រោះថ្នាក់ចរាចរណ៏ ដែលបង្កឡើងនៅតាមបណ្តាស្រុកក្រុង ក្នុងខែរយះពេល៩ ឆ្នាំនេះដែរការិយាលយ័ចរាចរណ៏ រួមនិងជនបង្ក ពិសេសអ្នករងគ្រោះ បានរួមគ្នាធ្វើការដោះស្រាយ តាមផ្លូវច្បាប់ និងដោះស្រាយតាមរយះសម្របសម្រួល រួចរាល់មួយចំនួនហើយ ឯមួយចំនួនផ្សេងទៀត ការិយាលយ័រៀបចំឯកសារដាក់ទៅប្រពន្ធ័យុត្តិធម៏បន្តដោះស្រាយ ៕ ដោយ ៖ ភា សារិត




-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព