ព័ត៌មាន
វិទ្យាស្ថាន BKI មកពីអូស្រ្តាលី ផ្តល់អាហារូបករណ៍ផ្នែកយានយន្តចំនួន៣០នាក់ ដល់វិទ្យាស្ថាន ITI នៅកម្ពុជា
ក្រោមកិច្ចសហការ រវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងក្រុមហ៊ុនឯកជន យុវជនរៀនជំនាញផ្នែកវិស្វកម្មរថយន្តចំនួន ៣០នាក់ នឹងទទួលបានអាហាររូបករណ៍ដើម្បីបន្តការសិក្សាជំនាញផ្នែកយានយន្ត។ ក្នុងនោះ យុវជនក៏នឹងអាចមានឱកាសបន្ថែមទៀត ដើម្បីទៅធ្វើការនៅអូស្រ្តាលី និងក្រុមហ៊ុនល្អៗនៅក្នុងស្រុកផងដែរ ក្រោយបញ្ចប់ការសិក្សា។
លោក សយ សុឃាង នាយករង នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ភាសាអង់គ្លេស ITI នៅក្រោយចប់សិក្ខាសាលាតម្រង់ទិសផ្តល់ព័ត៌មានដល់និស្សិតមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE) កាលពីព្រឹកថ្ងៃទី៩ តុលា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវីឱ្យដឹងថា អាហាររូបករណ៍ទាំងនេះ គឺផ្តល់ជូនសម្រាប់តែនិស្សិតរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងរៀនចាប់ពីឆ្នាំទី២ឡើងទៅប៉ុណ្ណោះ។ លោកបានបន្តថា ដើម្បីទទួលបានអាហាររូបករណ៍ទាំងនេះ និស្សិតទាំងអស់ត្រូវមានចំណេះដឹងខាងវិស័យយានយន្ត ទាំងផ្នែកបច្ចេកទេស និងភាសាអង់គ្លេស ពីព្រោះការរៀនជំនាញតម្រូវឱ្យប្រើប្រាស់ជាភាសាបរទេស។
ពាក់ព័ន្ធការរៀបចំសិក្ខាសាលាក្នុងពេលនេះ លោកនាយករង បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយដល់និស្សិតឆ្នាំទី១ជំនាញវិស្វកម្មរថយន្ត ត្រៀមលក្ខណៈសម្បត្តិដើម្បីបន្តការសិក្សាឆ្នាំទី២ ដោយសហការជាមួយវិទ្យាស្ថាន BKI ប្រទេសអូស្រ្តាលី ដើម្បីផ្តល់ឱកាសដល់និស្សិតបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្រ២ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម១ និងមជ្ឈមណ្ឌលឧត្តមភាពយានយន្ត ដើម្បីឱ្យនិស្សិតមានឱកាសរៀនបណ្តើរ ចុះហាត់ការបណ្តើរជាមួយក្រុមហ៊ុនដៃគូ ដើម្បីទទួលបានបទពិសោធន៍បន្ថែម ក្រៅពីការសិក្សា។
លោក សាយ រតនៈ អគ្គនាយករងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានលើកឡើងថា កិច្ចសហការជាមួយវិទ្យាស្ថាន ITI ដោយសារមានការគូសបញ្ជាក់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកិច្ចការទាំងអស់នេះគឺត្រូវសហការជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញ ធីវ៉េត ដើម្បីធ្វើការសម្រួចជំនាញយានយន្តកម្ពុជាក្នុងកម្រិតថ្មីមួយទៀត ដែលថ្ងៃក្រោយទៅនៅពេលរៀនចប់ យុវជនទាំងនោះអាចទៅធ្វើការនៅប្រទេសណាក៏បាន បន្ទាប់ពីប្រទេសកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មានផ្តល់អាហារូបករណ៍ ១០០% ជូនដល់សិស្សានុសិស្សជាប់ ឬធ្លាក់បាក់ឌុបជាច្រើនកន្លែង កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សិក្សារយៈពេល២ឆ្នាំ លើជំនាញបច្ចេកទេសដែលសុទ្ធតែមានតម្រូវការទីផ្សារការងារ ស្ថិតក្រោមគម្រោង «ជំនាញដើម្បីការងារកាន់តែប្រសើរ» ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក។ មិនតែប៉ុណ្ណោះ និស្សិតក៏មានឱកាសចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនដៃគូរបស់វិទ្យាស្ថាន។ ក្រោយចប់កម្មសិក្សា ប្រសិនបើនិស្សិតមានសមត្ថភាព និងឥរិយាបថការងារល្អ អាចមានឱកាសទទួលបានការងារនៅក្រុមហ៊ុនដែលខ្លួនចុះកម្មសិក្សាតែម្តង។ ក្រៅពីនោះសម្រាប់និស្សិតឆ្នើមក៏មានឱកាសទៅធ្វើការងារនៅក្រៅប្រទេសរួមមាន អូស្រ្តាលី និងជប៉ុន ទទួលបានប្រាក់ចំណូលខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព