ព័ត៌មាន
គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ទទួលជំនួយពីធនាគារ AIIB អនុវត្តបានជាង ៩៦%
គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ទទួលបានហិរញ្ញប្បទានសប្បទានពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៥ ហើយគិតមកដល់ពេលនេះ គម្រោងសម្រេចបានវឌ្ឍនភាព ៩៦,៤៦%។
នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ជាថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី មន្ដ្រីជំនាញដែលជាសមាសភាពអនុវត្តគម្រោងផងដែរ។
តាមរយៈបាយការណ៍របស់ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជានាយកគម្រោង និង លោក អ៊ួង ប៊ុនណ្ណាកា ប្រធានគ្រប់គ្រងគម្រោង បានបញ្ជាក់ថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ទទួលបានហិរញ្ញប្បទានសប្បទានពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៥ ហើយគិតមកដល់ពេលនេះ គម្រោងសម្រេចបានវឌ្ឍនភាព ៩៦,៤៦% ក្នុងនោះគម្រោងបានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុងសរុបប្រវែង ២៧០គ.ម និងមានសំណង់សិល្បការ្យ ព្រមទាំងស្រះទឹកសហគមន៍ចំនួន ១១៨ស្រះ នៅក្នុងខេត្តគោលដៅចំនួន ៥ខេត្ត ដែលមានប្រជាពលរដ្ឋជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបប្រមាណ ៤៨០ ០០០ នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងនូវការថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគម្រោងឱ្យសម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសដៅសម្រាប់ការអនុវត្តការងារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ឱ្យបន្ដយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបំពេញកិច្ចការដែលនៅសេសសល់ និងបិទបញ្ចប់គម្រោងតាមផែនការដែលបានគ្រោងទុកតាមនីតិវិធីដែលមានជាធរមាន ព្រមទាំងត្រូវបន្ដពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរឡើងដើម្បីអនុវត្តគម្រោងនៅជំហានបន្ដទៀតផងដែរ៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព