ព័ត៌មាន
ការដោះដូរពាណិជ្ជរបស់កម្ពុជា ក្នុងរយៈពេល៩ខែ មានទំហំទឹកប្រាក់ជិត ៤៨ពាន់លានដុល្លារ
នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ពាន់លាន ដុល្លារអាម៉េរិក ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទឹកប្រាក់ជាង ២៣ពាន់លានដុល្លារ ខណៈតម្លៃនៃការនាំចូលមានទឹក ប្រាក់សរុបជិត ២៤ពាន់លានដុល្លារ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥នេះ, ក្នុងនោះការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗរបស់ កម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៧,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៦ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៦% បើប្រៀបធៀបនឹងរយៈពេល ៩ ខែ ឆ្នាំ២០២៤ (មានត្រឹមជាង ៤១ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ)។
ចំណែកការនាំចេញ-ចូលវិញ នៅក្នុងរយៈពេល ៩ ខែនេះ ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញររបស់កម្ពុជា មានតម្លៃ សរុបជាង ២៣ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ៣ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៥% បើប្រៀបធៀបនឹងរយៈពេល៩ ខែ ឆ្នាំ២០២៤ (ដែលមានចំនួនជាង ២០ ពាន់លានដុល្លារអាម៉េរិក)។ ចំណែកការនាំចូលវិញ, មានតម្លៃសរុបជាង ២៤ ពាន់លានដុល្លារ អាម៉េរិក កើនឡើងជាង ៣,៣ ពាន់លានដុល្លារអាម៉េរិក ស្មើនឹង ១៦% បើប្រៀបធៀបនឹងរយៈពេល៩ ខែ ឆ្នាំ២០២៤ (មានជាង ២១ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ)។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានេះ ក្នុងនោះជញ្ជីងពាណិជ្ជកម្ម (នៃនាំចេញ-នាំចូល) ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៥នេះ មានតម្លៃស្មើនឹង -១,៣៣៥ លានដុល្លារអាម៉េរិក ដែលនេះបានបង្ហាញពីការរប្រកួតប្រជែងមានតុល្យភាពប្រហាក់ ប្រហែលគ្នា ជាពិសេសបានបង្ហាញអំពីទំនោរនៃការនាំចេញរបស់កម្ពុជាមានកំណើនល្អប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព