ព័ត៌មាន
នាយករដ្ឋមន្ត្រីនៃ កុំមិនវែលដូមីនីក បានសរសើរ សម្តេចតេជោ ថា ជាស្ថាបត្យកររបស់កម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែតុលា នេះ ។ ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីនៃ កុំមិនវែលដូមីនីក បានហៅ សម្តេចតេជោថា ជាស្ថាបត្យកររបស់កម្ពុជា។
នៅក្នុងជំនួបនេះ សម្តេចតេជោបានចាត់ទុកវត្តមានឯកឧត្តមនាយករដ្ឋមន្ត្រីមកកាន់ ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនេះ គឺជាច្រកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនង រវាងកម្ពុជា និងកុំមិនវែលដូមីនីក ដើម្បីឲ្យមានភាពរីកចម្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានលើកឡើងថា កាលពេលឯកឧត្តមនៅជានិស្សិត ឯកឧត្តមបានសិក្សាអំពីប្រវត្តិរបស់សម្តេចតេជោ ដែលបានតស៊ូជាច្រើនក្នុងការ រំដោះប្រទេសកម្ពុជា ក៏ដូចជាការដឹកនាំប្រទេសឲ្យមានការរីកចម្រើន។ ឯកឧត្តមបានកោតសរសើរសម្តេចតេជោយ៉ាងខ្លាំង ចំពោះភាពជាអ្នកដឹកនាំ ដែលឯកឧត្តមបានហៅសម្តេចតេជោថា ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឲ្យមានសន្តិភាព និងមានភាពរីកចម្រើន។
នៅក្នុងឱកាសនោះ សម្តេចតេជោ បានអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ដែលបានចាប់អារម្មណ៍ពីប្រវត្តិរបស់សម្ដេច។ សម្តេចតេជោ បានមានប្រសាសន៍រៀបរាប់បន្ថែមអំពីការតស៊ូរបស់សម្ដេច ក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ តាំងពីការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងការនាំប្រទេសជាតិមករកសុខសន្តិភាព ឯកភាពទឹកដី ក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨។ សម្តេចតេជោ ក៏បានចែករំលែកជាច្រើនទៀតទាក់ទងទៅនឹងបទពិសោធទាំងអស់នោះក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
សម្តេចតេជោ បានលើកឡើងអំពីសក្ដានុពលនៃទំនាក់ទំនងរវាងកម្ពុជា និង កុំមិនវែលដូមីនីក។ សម្តេចតេជោបានបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែពង្រីកនូវចំណងមិត្តភាព តាមរយៈវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយគ្នាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍ថា ដើម្បីឲ្យទំនាក់ទំនងរដ្ឋ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ ភាគីទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយឱ្យមានភាពស្អិតរមួតនឹងគ្នា ដើម្បីជាកត្តាជំរុញដល់វិស័យផ្សេងៗទៀត។
ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះសម្តេចតេជោ ដែលបានចែករំលែកនូវបទពិសោធន៍យ៉ាងពិស្តារ ជាពិសេសការតស៊ូ ការរំដោះប្រទេសជាតិ និងការស្វែងរកសន្តិភាព ដោយឯកឧត្តមបានចាត់ទុកសម្តេចតេជោជា វចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក ហើយជាមេដឹកនាំមួយដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងជាផ្នែកមួយធ្វើឲ្យពិភពលោកមានសុខសន្តិភាពផងដែរ។ ឯកឧត្តមបានចាត់ទុកសម្តេចតេជោ គឺជាមេដឹកនាំដែលបានចូលរួមចំណែក នៅក្នុងការដោះស្រាយបញ្ហាពិភពលោកជាច្រើនក្នុងពេលដែលសម្ដេចនៅជានាយករដ្ឋមន្ត្រី៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព