ព័ត៌មាន
សហជីពនានាប្រកាសថ្កោលទោសចំពោះទង្វើរបស់ថៃ និងស្នើដល់ថៃឱ្យគោរពតាមច្បាប់អន្តរជាតិ
សហជីពនានាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃមកលើដែនអធិបតេយ្យភាពទឹកដីកម្ពុជា និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋខ្មែរ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ហៅកាត់ NLC នៅព្រឹកថ្ងៃទី១១ ខែតុលានេះ បានលើកឡើងថា រហូតមកដល់ពេលនេះ គឺមានរយៈពេលជាច្រើនខែមកហើយដែលភាគីថៃតែងតែរំលោភបំពានមកលើកម្ពុជា ហើយថ្មីៗចុងក្រោយនេះទៀតសោតកងកម្លាំងថៃ បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី ដែលពួកគេបានព័ទ្ធរបងលួសនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លីនបំផុត។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ NACC បានលើកឡើងដែរថា សកម្មភាពរបស់ភាគីថៃ គឺជាទង្វើមួយដែលរំលោភបទឈប់បាញ់។ ចំពោះកម្ពុជាវិញ គឺបន្តគោរពតាមបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានាព្រមទាំងអត់ធ្មត់ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ លោ កក៏បានអំពាវនាវដល់អាជ្ញាធរថៃ ឱ្យបញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណៈនៃការយោគយល់គ្នាMoUឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់ភាគីថៃ និងចាត់វិធានការចាំបាច់បំផុត ដើម្បីបង្ខំឱ្យប្រទេសនេះ បញ្ឈប់សកម្មភាពឈ្លានពានយ៉ាងគឃ្លីនបែបនេះតទៅទៀតមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ ក្នុងការគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើមូលដ្ឋាន នៃកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព