ព័ត៌មាន
នាវិកកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលី លេងកីឡារួមគ្នា ដើម្បីបង្កើនមិត្តភាពស្និទស្នាលជាមួយគ្នាបន្ថែម ទៀត
នៅមូលដ្ឋានសមុទ្ររាម នាវិកកងទ័ពជើងទឹកកម្ពុជា និងនាវិកនៃនាវា HMAS Ballarat-FFH155 (Anzac Class FFH) កងទ័ពជើងទឹកអូស្ត្រាលីនាព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ កីឡាទាញព្រ័ត ជាលក្ខណៈមិត្តភាព ដើម្បីបង្កើនភាពស្និទ្ធស្នាលគ្នាបន្ថែមទៀត ហើយជាមួយគ្នានោះកងនាវិកនៃប្រទេសទាំងពីរក៏បានធ្វើសិក្ខាសាលាដោយគ្មានការត្រៀមទុកទាក់ទងនឹងដែនសមុទ្រ CUES ផងដែរ។
សូមបញ្ជាក់ថា នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Ballarat -FFH155 (Anzac Class FFH) បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ (កម្ពុជា-អូស្ត្រាលី) ឱ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព