ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយការកែទម្រង់ និងគោលនយោបាយសារពើពន្ធជូន វិនិយោគិនបរទេស
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញជូនដល់វិនិយោគិនបរទេស ស្តីពីបរិកាសវិនិយោគនៅកម្ពុជា ការកំណែទម្រង់ រដ្ឋបាល និងគោលនយោបាយសារពើពន្ធ និងការធ្វើទំនើបកម្មលើវិស័យពន្ធដារ ដើម្បីធានាធ្វើឲ្យកាន់តែប្រសើរដល់បរិយាកាសអាជីវកម្ម និងការប្រកួតប្រជែងដោយស្មើភាពគ្នានៅកម្ពុជា។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងវេទិកាពន្ធប្រចាំ ឆ្នាំ២០២៥ “AmCham Tax Forum 2025” នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ, ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពរីកចម្រើន នៅកម្ពុជា និងបរិយាកាសវិនិយោគ បានផ្តល់នូវភាពអំណោយផលគ្រប់បែបយ៉ាង ដល់ការធ្វើធុរកិច្ចនៅក្នុងព្រះរាជណាចក្រកម្ពុជា និងការពង្រឹងលើការអនុវត្តប្រកបដោយការយកចិត្តទុកដាក់ នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេល កន្លងមក ជាពិសេសវិធានការនិងការដំណោះស្រាយផ្សេងៗពាក់ព័ន្ធនឹងពន្ធដារ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាពេលកន្លងមក ក៏ដូច ជាបន្តពង្រឹងការអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុង ការពង្រឹងគុណភាពនៃការផ្ដល់សេវា និងប្រសិទ្ធភាពការងារ។
ក្នុងឱកាសនេះដែរ, ឯកឧត្តមក៏បានលើកឡើងអំពីវឌ្ឍនភាពក្នុងវិស័យពន្ធដារ ជាពិសេសនូវការអភិវឌ្ឍអគារដ្ឋបាលថ្មីនេះឡើង នេះបានបង្ហាញឲ្យឃើញនៃវិវត្ត ផ្លាស់ប្តូរកន្លែងទីកន្លែងធ្វើការកាន់តែសមរម្យ សំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងាររបស់ អគ្គនាយកដ្ឋានពន្ធដារ និងការបន្តអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបន្ថែម ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បី សម្រួលការងារកាន់តែងាយស្រួលដល់វិស័យឯកជន ជាពិសេសការទូរទាត់ប្រាក់ពន្ធជាមួយពន្ធដារ ព្រោះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា គឺមានតម្លាភាពក្នុងការគ្រប់គ្រង និងជាផ្នែកមួយពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធផងដែរ។
លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងថា ទាក់ទិនការរៀបចំវេទិកា នេះពិតជាមានសារៈសំខាន់ណាស់ នៃការបង្ហាញជូនរបស់អគ្គនាយកដ្ឋានពន្ធដារ ដល់វិនិយោគិនបរទេស ក៏ដូចជាការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ការរកំណែទម្រង់ ការទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបន្តពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដែលទាំងនេះ គឺជាតម្រូវការចាំបាច់សម្រាប់វិនិយោគិន ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនអគ្គនាយកដ្ឋានពន្ធដារ ។
សូមបញ្ជាក់ថា នៅក្នុងវេទិកាប្រចាំឆ្នាំ២០២៥នេះ បានរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ និងសហពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) មានគោលបំណងផ្សព្វផ្សាយអំពីវិស័យពន្ធដារនៅកម្ពុជា ពាក់ព័ន្ធច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ និង កាតព្វកិច្ចបង់ពន្ធ ជូនដល់វិនិយោគិនសហរដ្ឋអាម៉េរិក និងវិនិយោគិនចិន បានស្វែងយល់បន្ថែម លើការអនុវត្តប្រតិបត្តិការអាជីវកម្ម របស់ខ្លួននៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព