ព័ត៌មាន
គ្រាប់បែកចង្កោមប្រើខុសច្បាប់អន្តរជាតិរបស់កងទ័ពថៃ មកលើកទឹកដីកម្ពុជា កំពុងគំរាមកំហែងជីវិតពលរដ្ឋកម្ពុជា
ភ្នំពេញ៖ គ្រាប់បែកចង្កោម ដែលប្រើប្រាស់ដោយខុសច្បាប់អន្តរជាតិ របស់កងទ័ពថៃ បានបាញ់សាចមកលើទឹកដីកម្ពុជា នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ កំពុងតែគំរាមកំហែងអាយុជីវីតរបស់ប្រជាពលរដ្ឋកម្ពុជា រួមទាំងបង្កការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់ មិនអាចប្រកបរបរចិញ្ចឹមជីវិតបាន ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) មានប្រសាសន៍ថា បច្ចុប្បន្នមានភូមិចំនួន ៧៧ នៅក្នុងខេត្តឧត្តរមានជ័យ មានចំនួន ៤៣ភូមិ និងខេត្តព្រះវិហារ ចំនួន៣៤ភូមិ កំពុងរងនូវផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោមរបស់កងទ័ពថៃ មិនអាចដើរសេរីដូចមុន ព្រោះខ្លាចមានគ្រោះថ្នាក់ ។
ឯកឧត្តម បានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ កងកម្លាំងស៊ីម៉ាក់ កំពុងមមារញឹកកំណត់ផ្ទៃដីប៉ះពាល់ ក៏ដូចជាធ្វើការបោសសំអាត ដើម្បីឲ្យពលរដ្ឋមានសុវត្ថិភាព ហើយរំដោះដីអាស្រ័យផលរបស់ពួកគាត់ មានដូចជាដីស្រែ និងដីចម្ការជាដើម អាចធ្វើដាំដុះឡើងវិញ ។
ជម្លោះប្រដាប់អាវុធរយៈពេល ៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ពិតជាបានបង្កឲ្យមានសោកនាដកម្មយ៉ាងច្រើន សម្រាប់ប្រទេសកម្ពុជា ដែលមានទាំងការបាត់បង់នូវអាយុជីវិតកងទ័ព និងជនស៊ីវិល ការខ្ទិចខ្ទាំនូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង វត្តអារាម សាលារៀន និង ប្រាសាទព្រះវិហារ រួមទាំងការភៀសសឹកប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ។
មិនត្រឹមតែប៉ុណ្ណោះ ជម្លោះបង្កដោយកងទ័ពថៃមុននេះ បានបន្សល់ទុកនូវស្ត្រីមេម៉ាយ ក្មេងកំព្រា ការរត់ចោលផ្ទះសម្បែង ផ្សែងពុលបាញ់ដោយកងទ័ពថៃកំពុងសាយភាយពេញភូមិស្រុក ក្បែរតំបន់មានជម្លោះ ជាមួយនឹងបន្សល់យុទ្ធភ័ណមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមរាយប៉ាយពេញភូមិ ដីស្រែ ដីចម្ការរបស់ប្រជាពលរដ្ឋ ដែលនេះមិនរាប់ពីទីតាំងសមរភូមិនោះទេ ។
គួរបញ្ជាក់ថា ទោះកិច្ចព្រមព្រៀងបទឈប់បាញ់ បានធ្វើឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ត្រូវបានអនុវត្ត ប៉ុន្តែហាក់ពីដូចជាមានភាពផុយស្រួយ ដោយកងទ័ពថៃ នៅតែបង្ក និងបញ្ឆេះឲ្យមានការប៉ះទង្គិចប្រដាប់អាវុធឡើងវិញ ជាក់ស្ដែងដូចករណីប្រើប្រាស់បន្លាលួសព័ទ្ធរំលោភទឹកដីខ្មែរ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាមួយនឹងការបង្កហេតុជាច្រើនទៀត ពីសំណាក់ប្រជាពលរដ្ឋអសីលធម៌របស់ថៃ រំខានប្រជាពលរដ្ឋនៃភូមិទាំងពីរ តាមរយៈការបំពងសំឡេងផ្សេងៗ នៅរាត្រីប៉ុន្មានថ្ងៃមកនេះ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព