ព័ត៌មាន
រមណីយដ្ឋាន មរកត ម្លេច ខេត្តកំពតផ្តល់សេវាជិះសេះកម្សាន្តដល់ភ្ញៀវទេសចរ និងអ្នកស្នេហាកីឡាជិះសេះ
ដើម្បីលើកកម្ពស់ និងទាកទាញទេសចរឲ្យមកកម្សាន្តនៅខេត្តកំពត រមណីយដ្ឋាន ឌឺ មរកត ម្លេច(The Morokot Mlech Kampot) ដែលទើបបើកដំណើរការថ្មី បានបន្ថែមសេវាកម្មប្លែកៗជាច្រើនលើអ្វីដែលមានស្រាប់ ពិសេសការជិះសត្វសេះកម្សាន្តគយគន់ទេសភាព ភ្នំ វាលស្រែ បឹង ប្រឡាយជាដើមដើម្បីលើកកម្ពស់កីឡាជិះសេះកម្ពុជា និងការអភិរក្សសត្វសេះខ្មែរផង។ នេះបើតាមការបញ្ជាក់របស់តំណាងរមណីយដ្ឋាន។
តំណាងម្ចាស់រមណីយដ្ឋាន ឌឺ មរកត ម្លេច និងជាអ្នកជំនាញខាងបង្ហាត់ និងស្រឡាញ់កីឡាជិះសេះបានប្រាប់ឲ្យដឹងថា ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក៏ដូចជា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រមណីយដ្ឋាន ឌឺ មរកតម្លេច ដែលទើបចាប់ផ្តើមបើកដំណើរថ្មី បានខិតខំរៀបចំនូវសេវាកម្មថ្មីៗជាច្រើន សម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរ ដែលចង់មកសម្រាកលម្ហែ ទទួលយកបទពិសោធជីវិត រស់នៅជាមួយធម្មជាតិ ជាពិសេសការផ្តល់ជូនសេវាជិះសេះកម្សាន្ត និងលក្ខណៈហាត់ជិះសេះដើម្បីចូលរួមប្រកួត។ ការផ្តល់សេវាជិះសេះជាការផ្សាភ្ជាប់ ទេសចរណ៍ និងកីឡាក្នុងកញ្ចប់តែមួយ។
លោកបានបញ្ជាក់ថា ការជិះសេះ មានសុវត្ថិភាពទាំងស្រុង ព្រោះសេះទាំងអស់សុទ្ធតែត្រូវបានបង្ហាត់បង្រៀនរាល់ថ្ងៃ ហើយពេលភ្ញៀវជិះ មានអ្នកចាំជួយបង្រៀន និងតាមមើលរហូត។ ហើយភ្ញៀវអាចទិញសំបុត្រជិះគិតជាម៉ោង ឬជិះកម្សាន្តនៅក្នុងរមណីយដ្ឋាន ដើម្បីថតរូបអនុស្សាវរីយក៏បានចំណែកតម្លៃ សមរម្យបំផុត មិនថ្លែនោះទេ។
កុមារាស្រឡាញ់កីឡាជិះសេះម្នាក់ បានប្រាប់ឲ្យដឹងថា ការជិះសេះដំបូងខ្លាចផង ភ័យខ្លាចធ្លាក់ផង ប៉ុន្តែបន្ទាប់ពីបានដឹងរបៀបជិះសេះ និងស្គាល់សត្វសេះ គឺមានភាពងាយស្រួល ហើយមានអារម្មណ៍ ដូចបានរត់លេងជាមួយមិត្តភក្តិម្នាក់អីចឹង។
បើតាមស្ថិតិរបស់ក្រុមរក្សាការពារសត្វសេះបានបង្ហាញថា កម្ពុជាមានសត្វសេះខ្មែរ ប្រហែល៦ពាន់ក្បាលហើយសត្វសេះល្អដែលអាចយកមកបម្រើសេវាដល់ភ្ញៀវទេសចរបានមានប្រមាណ៣០០ក្បាល៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព