ព័ត៌មាន
រដ្ឋបាលខេត្តបាត់ដំបង ព្រលែងកូនត្រី និងកូនបង្កងរាប់ម៉ឺនក្បាលទៅ ក្នុងអាងកំពីងពួយដើម្បីអបអរសាទរទិវាមច្ឆជាតិ១កក្កដា
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីព្រលែងកូនត្រី និងកូនបង្កងរាប់ម៉ឺនក្បាលទៅក្នុងអាងកំពីងពួយ ដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម ណៅ ធួក អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ការព្រលែងកូនត្រីក្នុងទិវាមច្ឆជាតិនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនភោគផលធនធានមច្ឆជាតិ។
ឯកឧត្តម ថ្លែងបន្ថែមថា ទិន្នផលត្រីនៅតំបន់បឹងទន្លេសាបឆ្នាំនេះមានការកើនឡើង ខណៈរាជរដ្ឋាភិបាលបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការពារធនធានធម្មជាតិ។
ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យរដ្ឋបាលក្រុង ស្រុក មន្រ្តីជំនាញ និងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារមច្ឆជាតិឱ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ។
ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិហើយអាជ្ញាធរក្រុង ស្រុក ត្រូវខិតខំព្រលែងមច្ឆជាតិឱ្យបានច្រើននៅតាមប្រភពទឹកធម្មជាតិ។
បើតាមរបាយការណ៍របស់លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា មច្ឆជាតិជាង៩ម៉ឺនក្បាលត្រូវបានព្រលែងចូលក្នុងអាងទឹកកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ រួមមាន៖ កូនបង្កង៥ម៉ឺនក្បាល, ត្រីប្រា៣ពាន់ក្បាល,ត្រីឆ្ពិន២ម៉ឺនក្បាល, ត្រីព្រលូង ១ម៉ឺនក្បាល,ត្រីក្រាញ់ ៤ពាន់ក្បាល ,ត្រីអណ្តែងទន់៥ពាន់ក្បាល ព្រមទាំងកូនអន្ទង់ និងកូនអណ្តើកមួយចំនួន ដើម្បីធ្វើឱ្យបឹងនេះសម្បូរទៅដោយមច្ឆជាតិឡើងវិញ សម្រាប់បម្រើដល់សេចក្តីត្រូវការហូបចុក របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព