ព័ត៌មាន
កម្ពុជា ចាប់ផ្តើមធ្វើម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ កម្ពុជាចាប់ផ្តើមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីឆ្លើយតប អាស៊ានតែមួយ ការឆ្លើយតបតែមួយ ចំពោះបញ្ហាគ្រោះមហន្តរាយដែលគំរាមកំហែង។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ មានការអញ្ជើញចូលរួមពីប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍, នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌(AHA Center), មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធតាមវិស័យអាស៊ាន និងដៃគូអភិវឌ្ឍន៍។
ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងតួនាទីជាប្រធានគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម គីម វីរៈ បានសម្តែងសេចក្តីសោមនស្សរីករាយ ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានប្រទេសជាសមាជិកអាស៊ាន, តំណាងលេខាធិការអាស៊ាន, និងប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍ ដែលបានចូលរួមក្នុងកិចប្រប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនេះបង្ហាញការបន្តប្តេជ្ញាចិត្ត លើកិច្ចសហប្រតិបត្តិការ និងការរួមចំណែកដ៏មានតម្លៃក្នុងការជំរុញរបៀបវារៈគ្រប់គ្រងគ្រោះមហន្តរាយរួមរបស់អាស៊ានក្នុងឆ្នាំនេះ។
ឯកឧត្តម គីម វីរៈ ថ្លែងថាថា ខណៈពេលដែលតំបន់អាស៊ាននៅតែបន្តប្រឈមមុខនឹងហានិភ័យកាន់តែស្មុគស្មាញ និងគ្រោះគ្រោះថ្នាក់ដែលទាក់ទងនឹងអាកាសធាតុ ព្រមទាំងការរំខានផ្នែកបច្ចេកវិទ្យា និងផ្នែកសុខភាពសាធារណៈ ដូចនេះ ភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយទាមទារឱ្យមានការខិតខំប្រឹងប្រែងរក្សាស្ថិរភាព និងឯកភាព ក្រោមគោលការណ៍ “អាស៊ានតែមួយ ការឆ្លើយតបតែមួយ”។
ឯកឧត្តម ថ្លែងទៀតថា កិច្ចប្រជុំនេះជាវេវេទិកាដ៏មានតម្លៃមួយ ដើម្បីពិនិត្យមើលវឌ្ឍនភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់, ការផ្តល់ហិរញ្ញប្បទាន, សកម្មភាពរំពឹងទុក និងការរួមបញ្ចូលវិទ្យាសាស្ត្រ ទិន្នន័យ និងបច្ចេកវិទ្យានៅគ្រប់កម្រិតនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។
ឯកឧត្តម មានប្រសាសន៍ថា ក្រោមកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបជាបន្ទាន់ (AADMER) និងកម្មវិធីការងារជាបន្តបន្ទាប់ អាស៊ានមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងយន្តការត្រៀម, ការឆ្លើយតប និងស្តារឡើងវិញ។
ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ ឯកឧត្តម បញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងសាមគ្គីភាព ការសម្របសម្រួល និងការទទួលខុសត្រូវរួមនៅទូទាំងរដ្ឋសមាជិកអាស៊ានទាំងអស់ ជាពិសេសសង្គ្រោះជីវិត និងការពារមនុស្សដោយមិនគិតពីមូលហេតុនៃគ្រោះមហន្តរាយ។
ជាចុងក្រោយ ឯកឧត្តម សង្ឃឹមថា ក្រោយកិច្ចប្រជុំសមាជិកអាស៊ាន និងដៃគូទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីធានាថាសហគមន៍អាស៊ាន ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត មានសុវត្ថិភាពជាងមុន មានភាពធន់ជាងមុន និងរៀបចំបានប្រសើរជាងមុនសម្រាប់បញ្ហាប្រឈមគ្រោះមហន្តរាយនានា នាពេលខាងមុខ៕










-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា