ព័ត៌មាន
ពិព័រណ៍ខ្នាតអន្តរជាតិវិស័យសំណង់និងឧស្សាហកម្មយានយន្ត បើកស្វាគមន៍អ្នកជំនួញដើម្បីរួមគ្នាអភិវឌ្ឍន៍ជាតិនៅកម្ពុជា
នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ពិព័រណ៍អន្តរជាតិដ៏សំខាន់ៗចំនួនពីរ គឺវិស័យសំណង់ និងឧស្សាហកម្មយានយន្ត (CAMBUILD & CAMAUTO 2025) បានបើកសម្ពោធជាផ្លូវការនៅអគារមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលបង្ហាញស្ដែងឲ្យឃើញពីជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មសំណង់ និងបច្ចេកវិទ្យាថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។
ពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីគណៈអធិបតី ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវិស័យឧស្សាហកម្មផ្សេងទៀតដូចជា លោក Edmund Lee, នាយកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា និង ឯកឧត្ដម បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។ ពិព័រណ៍នេះ មានអ្នកចូលរួមតាំងបង្ហាញផលិតផលប្រមាណជាង ១០០ក្រុមហ៊ុន មកពីជាង ១៥ប្រទេស ដែលនាំមកនូវសម្ភារៈសំណង់សម័យថ្មី បច្ចេកវិទ្យាសំណង់ទំនើប និងប្រព័ន្ធមេកានិច-អគ្គីសនី ដែលមានសុវត្តិភាពខ្ពស់។
លោក Edmund Lee បានលើកឡើងថា ការរៀបចំពិព័រណ៍ទាំងពីរនៅទីតាំងតែមួយនេះ ជាការបង្ហាញនូវសក្តានុពល និងការរួមបញ្ចូលគ្នាដែលមានភាពស៊ីសង្វាក់គ្នា រវាងឧស្សាហកម្មសំណង់ស្តង់ដារពិភពលោក និងឧស្សាហកម្មយានយន្ត ដែលជាគ្រឿងផ្សំមួយដ៏សំខាន់ក្នុងការបង្កើតសហគមន៍ ដែលអាចរស់នៅបាន និងមាននិរន្តរភាព។ លោករំពឹងថា ពិព័រណ៍នេះ នឹងទាក់ទាញអ្នកជំនាញឧស្សាហកម្មច្រើនជាង ៦,០០០នាក់ រួមមានអ្នកសាងសង់ អភិវឌ្ឍន៍អាគារ វិស្វករ ជំនាញយានយន្ត និងអ្នកវិនិយោគជាដើម។-ល-។
ឯកឧត្ដមរដ្ឋលេខាធិការ ឡៅ ទិព្វសីហា បានមានប្រសាសន៍ថា ពិព័រណ៍ទាំងពីរនេះ នឹងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហគមន៍អន្តរជាតិ ដែលនាំមកនូវបច្ចេកវិទ្យា ឯកទេស និងដំណោះស្រាយទំនើបៗ ដែលនឹងស្ថាបនាអនាគតរបស់វិស័យសំណង់ ឧស្សាហកម្ម និងយានយន្តនៅកម្ពុជា។ ឯកឧត្តម បានបន្ថែមថា នេះមិនត្រឹមតែជាឱកាសអាជីវកម្មប៉ុណ្ណោះទេ តែជាវិថីនៃការអភិវឌ្ឍន៍ដែលមាននិរន្តរភាព និងឯករាជនៃបច្ចេកវិទ្យារបស់ប្រទេសជាតិផងដែរ។
ក្រៅពីការតាំងពិព័រណ៍ នៅក្នុងកម្មវិធីនេះ ក៏នឹងមានរៀបចំជាវេទិកា ដើម្បីបង្ហាញពីជំនាញបច្ចេកទេស ដែលផ្តល់ចំណេះដឹងសំខាន់ៗដូចជា៖ និរន្តភាពនៃសំណង់អគារ, ការរចនាប្រព័ន្ធថាមពលដោយប្រសិទ្ធភាព, បច្ចេកវិទ្យាសំណង់ឌីជីថល, ផែនទីនគរូបនីយកម្មនិរន្តរភាព និងអនាគតរបស់ «Smart Mobility»។ ព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់១៦ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ឈិត បូរ៉ាវី











-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព