ព័ត៌មាន
អនុរដ្ឋមន្រ្តីហ្វីលីពីន នឹងរាយការណ៍អំពីសំណើក្នុងការផ្តល់ជំនួយមនុស្សធម៌ពីសហគមន៍អាស៊ានជូនដល់ជនរងគ្រោះតាមព្រំដែនកម្ពុជា-ថៃ
នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម IRIENO C.ESPINO អនុរដ្ឋមន្រ្តី តំណាងប្រទេសហ្វីលីពីន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងសេចក្តីសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តម អនុរដ្ឋមន្រ្តី តំណាងប្រទេសហ្វីលីពីន ដែលអញ្ជើញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សា ភាគីទាំងពីរ បានបង្ហាញការប្តេជ្ញាចិត្ត និងគាំទ្រលើកិច្ចសហប្រតិបត្តិការការងារគ្រោះមហន្តរាយរវាងប្រទេសទាំងពីរ ជាពិសេស ឯកឧត្តម អនុរដ្ឋមន្រ្តីហ្វីលីពីន នឹងរាយការណ៍អំពីសំណើក្នុងការផ្តល់ជំនួយមនុស្សធម៌ពីសហគមន៍អាស៊ានជូនដល់ជនរងគ្រោះតាមព្រំដែនកម្ពុជា-ថៃ។








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព