ព័ត៌មាន
រណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងក្រសួងការពារប្រទេសវៀតណាម វាយតម្លៃការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអរ លើកសោភណ្ឌភាពស្តូបមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូ បានដឹកនាំកិច្ចប្រជុំលើកទី ៨ ស្តីពីការអនុវត្តគម្រោងសាងសង់ ជួសជុល កែលំអរ លើកសោភណ្ឌភាពស្តូបមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។
ថ្លែងក្នុងកិច្ចប្រជុំនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសសើរចំពោះចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់នាពេលអនាគត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម ក្នុងការពង្រឹងកិច្ចសហការណ៍រវាងប្រទេសទាំង២កាន់តែឱ្យរឹងមាំ ស្របតាម ទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហការប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
នៅក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានរបស់កម្ពុជា ដែលបានសហការយ៉ាងសកម្មដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។
នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានឯកភាព ចុះហត្ថលេខាកំណត់ហេតុទី៨នេះ ដែលភាគីកម្ពុជា តំណាងដោយ ឯកឧត្តម ញ៉ែម វ៉ាលី អគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតិភូមិកម្ពុជា និងភាគីវៀតណាម តំណាងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Vo Minh Luong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស៕













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព