ព័ត៌មាន
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ ប្រកាសឱ្យដំណើរការនូវគម្រោងរវាងអាស៊ាន និងដៃគូ ដំណាក់កាលទី២
ភ្នំពេញ៖ បន្ទាប់ពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាប្រធាន AMMDM លើកទី១៣ និង ឯកឧត្តម DR. SUHARYANTO សហប្រធាន AMMDM លើកទី១៣ និងជារដ្ឋមន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយ នៃប្រទេសឥណ្ឌូនេស៊ី បានអញ្ជើញដឹកនាំ និងសម្របសម្រួលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ។
នាឱកាសនោះ បណ្តារដ្ឋមន្រ្តីទទួលបន្ទុកការងារគ្រោះមហន្តរាយអាស៊ាន លើកទី១៣ បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងរវាងអាស៊ាន និងដៃគូ ជាគម្រោង SICAP ដំណាក់កាលទី២។
ទន្ទឹមគ្នានេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើក១៣ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការបញ្ជាក់ពីបំណង (MOIs) រួមមាន ការចុះហត្ថលេខាលើ MOI រវាងមជ្ឈមណ្ឌល-អាហា និងប្រទេសលុចសំបួរ, ការចុះហត្ថលេខាលើ MOI រវាងមជ្ឈមណ្ឌល-អាហា និងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រោះអាសន្ន (AFAD), កម្មវិធីផ្លាស់ប្តូរលិខិតនៃការអនុវត្ត MOI រវាងមជ្ឈមណ្ឌល-អាហា និងគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) ដំណាក់កាលទី៣។
ដោយឡែក ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម PHOSAY SAYASONE រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា និងឡាវ៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព