ព័ត៌មាន
ក្រសួងសុខាភិបាល ពិនិត្យវឌ្ឍនភាព នៃការសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលជាហិរញ្ញប្បទានឥណទានកម្ចីរបស់សាធារណរដ្ឋកូរ៉េ សម្រាប់ការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ ស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទាប់ពីអញ្ជើញចុះពិនិត្យជាក់ស្តែងការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ និងស្តាប់នូវការរាយការណ៍វឌ្ឍនភាពនៃការងារសាងសង់ និងរបាយការណ៍របស់ក្រុមការងារ safe guard លោកជំទាវរដ្ឋលេខាធិការ បានកោតសរសើរចំពោះវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ ដែលសម្រេចបានលទ្ធផលជាវិជ្ជមាន និង ទាន់ពេលវេលានៃកាលវិភាគការងារ។
ជាការវាយតម្លៃរួម របស់សំណង់ទាំងមូល លោកជំទាវ និង គណៈកម្មការគ្រប់គ្រងគម្រោង ទាំងអស់មានការពេញចិត្ត ជាមួយនឹងគុណភាពសំណង់ ក៏ដូចគ្រឿងបង្គំនានាដែលក្រុមហ៊ុនសាងសង់បានអនុវត្តទៅតាម កិច្ចសន្យា និង SOP ដែលបានកំណត់ក្នុង ការអនុវត្តគោលការណ៍គ្រឹះ នៃសុវត្ថិភាព សំណង់ ។
លោកជំទាវបានផ្តល់អនុសាសន៍ណែនាំបន្ថែម ជូនក្រុមហ៊ុនសាងសង់ ត្រូវបន្តការយកចិត្តទុកដាក់លើសុវត្ថិភាពក្នុងការបំពេញការងារ ការគ្រប់គ្រងសំណល់រឹង និងអនាម័យនៅកន្លែងរស់នៅរបស់កម្មករសាងសង់ ក៏ដូចជា បរិស្ថានជុំវិញការដ្ឋាន ជៀសវាងរងហានិភ័យ ដោយប្រការណាមួយ ជាយថាហេតុ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានរៀបចំនៅ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោង ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃស.វ.ស ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្រុមការងារក្រុមហ៊ុនសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ និងក្រុមការងារក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ សរុបជិត ២០រូប៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព