ព័ត៌មាន
មន្ត្រីសុខាភិបាល នៃមនី្ទរពេទ្យបង្អែករាជធានី បង្កើនការបម្រើសេវាជូនអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត នេត សុវីរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញបានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះថា មនី្ទរពេទ្យបង្អែករាជធានី មានចក្ខុវិស័យ ជាមន្ទីរពេទ្យដែលផ្តល់សេវាសុខភាព ប្រកបដោយទំនុកចិត្ត និងជាកន្លែងបណ្តុះបណ្តាលសិក្សាស្រាវជ្រាវ អាចទុកចិត្តបាននៅក្នុងប្រទេស។ ជាមួយគ្នានោះមនី្ទរពេទ្យ មានបេសសកម្មច្បាស់លាស់ ក្នុងការបម្រើសេវាសុខភាព បង្ការ ព្យាបាល ប្រកបដោយគុណភាព សមភាព តាមស្តង់ដារក្រសួងសុខាភិបាល ដោយមានគោលដៅយុទ្ធសាស្ត្រ ដូចជា៖ បង្កើនការផ្សព្វផ្សាយ ដល់សហគមន៍, ពង្រឹងសមត្ថភាពជំនាញដល់បុគ្គលិកតាមរយៈការបណ្តុះបណ្តាលទាំងក្នុង និង ក្រៅមន្ទីរពេទ្យ, បំពាក់ឧបករណ៍ បរិក្ខារពេទ្យ គ្រប់គ្រាន់ និងទំនើបទាន់សម័យ, រៀបចំប្រព័ន្ធថែទាំ ឧបករណ៍ និងបរិក្ខារពេទ្យ អោយបានល្អប្រសើរ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ជានិរន្តន៍, រៀបចំកែលម្អរ និងកសាងរចនាសម្ព័ន្ធអគារមន្ទីរពេទ្យ តាមលក្ខណៈស្តង់ដារវេជ្ជសាស្ត្រ និងរៀបចំមន្ទីរពេទ្យអោយមានបរិស្ថាន និងអនាម័យល្អ, ពង្រឹង ឧបត្ថម្ភ និងគាំទ្រ ដល់គោលនយោបាយលើកទឹកចិត្តដល់បុគ្គលិកមានស្នាដៃ និងពង្រឹងប្រព័ន្ធទិន្ន័យអោយក្លាយទៅជាប្រព័ន្ធឌីជីថល និងផ្តល់សេវាតាមបែបបច្ចេកទេសព័ត៌មានវិទ្យា និងនវានុវត្តន៍។
បងប្អូនប្រជាពលរដ្ឋ មកពីបណ្តារាជធានី ខេត្ត ទទួលការបម្រើសេវាសុខាភិបាល ពីក្រុមគ្រូពេទ្យជំនាញ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានបង្ហាញពីការជឿជាក់ និងមានទំនុកចិត្ត ព្រោះពួកគាត់មកកាន់មនី្ទរពេទ្យបង្អែកនេះជាច្រើនលើក ច្រើនសារផងដែរ ហើយលោកគ្រូពេទ្យ អ្នកពេទ្យ ពិតជាមានការស្វាគមន៍រាក់ទាក់ ធ្វើឲ្យភាពកក់ក្តៅជាខ្លាំង ចំពោះការមកទទួលសេវានៅទីនេះ ជាពិសេសពួកគាត់ បានប្រើប្រាស់ប័ណ្ណប.ស.ស. និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល មិនអស់ថវិកា ក្នុងការមកពិនិត្យ ព្យាបាលជំងឺនោះទេ។
សូមរំលេចឡើងវិញថា កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ម្ស៊ិលម៉ិញនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្នីសីទ (Zoom) សរុបចំនួន ៣៣៦៣ នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំពាំនូវការកោតសរសើរដល់វិស័យសុខាភិបាលកម្ពុជា ពីអង្គការសុខភាពពិភពលោក លើការខិតខំរបស់កម្ពុជាក្នុងការលើកកំពស់សេវាសុខភាពផ្លូវចិត្ត និងការគិតគូរកាន់តែខ្លាំងលើសុវត្ថិភាពអ្នកជំងឺ។ បន្ថែមពីលើនេះ ការខិតខំប្រឹងប្រែងផ្តល់សេវាថែទាំ និងព្យាបាលរបស់មន្ត្រីសុខាភិបាល ក៏ត្រូវបានកត់សំគាល់ជាវិជ្ជមានដោយអាជ្ញាធរមូលដ្ឋាន និងឥស្សរជនកម្ពុជា ជាបន្តបន្ទាប់ លទ្ធផលទាំងអស់នេះ គឺកើតចេញពីការរួបរួមគ្នារបស់មន្រ្តីសុខាភិបាលគ្រប់ៗរូប៕ អត្ថបទ រដ្ឋា















-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ