ព័ត៌មាន
ក្រសួងកិច្ចការនារីកម្ពុជា និងសហព័ន្ធស្រ្តីចិន ពង្រឹងលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីស្រ្តី
ក្នុងកំឡុងពេល នៃកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី (Global Leaders’ Meeting on Women) នៅទីក្រុងប៉េកាំង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានជួបជាមួយ លោកជំទាវ លីន យី អនុប្រធានសហព័ន្ធស្រ្តីទូទាំងចិន ក្នុងជំនួបបាយថ្ងៃត្រង់ទ្វេភាគី ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើការងារលើកកម្ពស់សមភាពយេនឌ័រ និងតួនាទីស្រ្តី។
ក្នុងជំនួបនេះ, ភាគីទាំងពីរ បានពិភាក្សាអំពីការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី «ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើកកម្ពស់សមភាពយេនឌ័រ» ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តគម្រោង “Small Yet Smart” និងយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីស្រ្តី ដែលប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។ លោកជំទាវកិត្តិបណ្ឌិត បានកោតសរសើរចំពោះសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំ ដែលបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តជាសកលចំពោះសមភាពយេនឌ័រ។ ក្នុងនោះ ប្រទេសចិនបានប្រកាសនូវគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជាកម្មវិធីបណ្តុះបណ្តាល, គម្រោងអភិវឌ្ឍន៍, និងការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការថ្មី ដើម្បីពន្លឿនការផ្តល់ភាពអង់អាចដល់ស្ត្រីនៅទូទាំងពិភពលោក។
លោកជំទាវកិត្តិបណ្ឌិត និងលោកជំទាវ អនុប្រធាន ក៏បានសំដែងការកត់សម្គាល់ផងដែរ ចំពោះការវិវត្តន៍មិនសូវលឿន និងការធាក់ថយចំណុចមួយចំនួន នៃវឌ្ឍនភាពក្នុងការលើកកម្ពស់ស្ថានភាពស្រ្តី ក្នុងបរិបទពិភពលោកមិនប្រាកដប្រជា ជាពិសេសនៅពេលមានសង្រ្គាម ស្រ្តីនិងក្មេងស្រីតែងតែជាជនរងគ្រោះ។
ក្នុងឱកាសនោះ, លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានស្នើសុំភាគីចិនដែលជាប្រទេសផ្តល់តម្លៃខ្ពស់លើសន្តិភាពពិពភលោក ជួយតាមដានជាប្រចាំនូវបទឈប់បាញ់វាងប្រទសកម្ពុជា-ថៃ ដើម្បីស្តារប្រក្រតីភាព និងសន្តិភាពយូរអង្វែងឡើងវិញ៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព