ព័ត៌មាន
សម្ដេចធិបតី ចែករំលែកអាទិភាពគន្លឹះចំនួន៥ ដល់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ នៅកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកអាទិភាពគន្លឹះចំនួន៥ដល់កិច្ចប្រជុំសម្រាប់ការអនុវត្តការងារការគ្រប់គ្រងគ្រោះមហន្តរាយ។
សម្ដេចធីបតី បានថ្លែងថា ស្របពេលដែលអាស៊ានប្រារព្ធខួប២០ឆ្នាំនៃសមិទ្ធផលរួមនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន ហៅកាត់ថា អាត់ម៊ែរ (AADMER) អាស៊ានគួរតែមានមោទនភាព ចំពោះភាពធន់ដែលបានកសាងរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគី កម្លាំងរួម សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ហើយសំខាន់បំផុតគឺស្មារតីសហគមន៍ដ៏រឹងមាំរបស់អាស៊ានតែម្ដង។
ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសអាស៊ានឱ្យកាន់តែមានថាមវន្តថែមទៀត សម្ដេចធិបតី បានចែករំលែកនូវអាទិភាពគន្លឹះចំនួន ៥ សម្រាប់លើការគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនោះមាន ទី១ ការបង្កើនការត្រៀមខ្លួនតាមរយៈប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងជាមុន និងសមត្ថភាពព្យាការណ៍កាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាត្បាត និងគ្រោះមហន្តរាយ ជាដើម។ ទី២ ការលើកកម្ពស់ ភាពជាដៃគពហុភាគី ដោយមានការចូលរួមពីវិស័យឯកជន អ្នកសិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល ដើម្បីជំរុញនវានុវត្ត និងកៀរគរធនធាន។ ទី៣ ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្ត រួមទាំងបញ្ហាសិប្បនិម្មិត (AI) ឧបករណ៍ភូមិសាស្រ្ដ និងការវិភាគទិន្នន័យ ដើម្បីបង្កើនភាពជាក់លាក់ និងប្រសិទ្ធភាពទៅនឹងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ទី៤ ការពង្រឹងទំនាក់ទំនងជាសាកលតាមរយៈការកសាងភាពជាដៃគរបស់អាស៊ាន ជាមួយស្ថាប័នអន្តរជាតិដូចជាការិយាល័យសហប្រជាជាតិដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ដើម្បីរៀបចំបង្កើតយុទ្ធសាស្រ្ដឱ្យស្រប និងទី៥ ការចែករំលែកចំណេះដឹងឧត្តមានុវត្ត និងមេរៀនរបស់អាស៊ានជាមួយតំបន់ផ្សេងទៀត ជាពិសេស ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ និងកិច្ចសហប្រតិបត្តិការឆ្លងដែន។
ក្នុងឱកាសនោះ សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាប្ដេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយជាមួយរដ្ឋជាសមាជិក និងដៃគូទាំងអស់ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយ និងជំរុញចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥៕












-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ