ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ពីការខិតខំរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងឋានៈជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ បានបញ្ជាក់ពីការខិតខំរបស់ថ្នាក់ដឹកនាំរដ្ឋមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ។

ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា តំបន់អាស៊ានត្រូវបានទទួលស្គាល់ថា ជាតំបន់មួយដែលងាយរងគ្រោះដោយ គ្រោះមហន្តរាយបំផុត នៅលើពិភពលោក ដែលជារឿយៗប្រឈមនឹងគ្រោះថ្នាក់ធម្មជាតិ ជាច្រើនដូចជា គ្រោះរញ្ជួយដី, ផ្ទុះភ្នំភ្លើង, ខ្យល់ព្យុះ, ការរអិលបាក់ដី, ទឹកជំនន់ និងគ្រោះរាំងស្ងួត ក៏ដូចជា គ្រោះមហន្តរាយផ្សេងៗ ដែលបណ្តាលមកពីមនុស្ស។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីកាត់បន្ថយការបាត់បង់អាយុជីវិត និងការខូចខាតទ្រព្យសម្បត្តិ ប្រទេសជាសមាជិកអាស៊ាន បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការដោះស្រាយការប្រឈមទាំងនេះ តាមរយៈវិធានការដ៏ទូលំទូលាយ។
ឯកឧត្តម បញ្ជាក់ទៀតថា ក្នុងន័យនេះ កម្ពុជាក្នុងនាមជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងសន្និសីទនៃភាគីអាត់ បានបង្ហាញពីឆន្ទៈនយោបាយដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោមការដឹកនាំ ប្រកបដោយ ចក្ខុវិស័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ បានដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់ប្រទេសជា សមាជិកអាស៊ាន ដើម្បីបញ្ជាក់ពីវឌ្ឍនភាព សំខាន់ៗ ដែលសម្រេចបាន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងការពង្រឹងយន្តការ ឆ្លើយតបគ្រោះមហន្តរាយ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការធានាបាននូវការគ្រប់គ្រងគ្រោះមហន្តរាយ និងការត្រៀមរៀបចំប្រកបដោយប្រសិទ្ធភាពសម្រាប់អនាគត ស្របតាមការវិវត្តន៍របស់អាស៊ាន៕


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព