ព័ត៌មាន
សិស្សនិទ្ទេស A ចំនួន ៥៤រូប នៃស្រុកកោះធំ និងស្រុកស្អាង ដែលប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ២៨ សីហា ២០២៥ ទទួលរង្វាន់ជ័យលាភីពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងផ្តល់រង្វាន់ជ័យលាភីជូនសិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនិទ្ទេស(A) សម័យប្រឡង ២៨ សីហា ២០២៥ ក្នុងស្រុកកោះធំ និងស្រុកស្អាង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាល ក្រុមប្រឹក្សាឃុំ នៃស្រុកកោះធំ និងស្រុកស្អាង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
បេក្ខជនប្រឡងជាប់សរុបក្នុង ស្រុកកោះធំ មាន ចំនួន ៦១៣នាក់ ស្មើនឹង ៨១.១៩% នៃបេក្ខជនដែលបានមកប្រឡង បើធៀបឆ្នាំ២០២៤ កើនឡើង២.១៩% ក្នុងនោះនិទ្ទេស “A” ចំនួន ២៧នាក់ និងបេក្ខជនប្រឡងជាប់នៅស្រុកស្អាងមានចំនួន ១ ០៣០នាក់ ស្មើនឹង ៨៥.៧៧% នៃបេក្ខជនដែលបានមកប្រឡង ធៀបឆ្នាំ២០២៤ កើនឡើង ៩.៣៥% ក្នុងនោះនិទ្ទេស“A” ២៧នាក់។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះសិស្សទាំងអស់ដែលខិតខំសិក្សារៀនសូត្ររហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាចូលរួមត្រេកអរជាមួយ ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលខិតខំបង្រៀន និងទំនុកបម្រុងរហូតទទួលបានលទ្ធផលល្អត្រចះត្រចង់ក្នុងការសិក្សានេះ ច្បាស់ណាស់ថាលទ្ធផលដ៏ល្អនេះកើតចេញពីការខិតខំប្រឹងប្រែងផ្ទាល់របស់ក្មួយៗ គួបផ្សំជាមួយនឹងការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូ អ្នកគ្រូ និងការគាំទ្រពីសំណាក់ឪពុកម្ដាយ អាណាព្យាបាល ព្រមទាំងសហគមន៍។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានលើកទឹកចិត្តដល់សិស្ស ដែលមិនបានប្រឡងជាប់ សូមបន្តខិតខំសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា ហើយសូមជូនពរឱ្យប្រឡងជាប់ក្នុងឆ្នាំសិក្សាថ្មីនេះ។
ឯកឧត្តមប្រធាន ក៏ផ្តាំផ្ញើរដល់សិស្សទាំងអស់ ក្រៅពីការខិតខំប្រឹងប្រែងខិតខំរៀនសូត្រ ធ្វើយ៉ាងណាចៀសឱ្យឆ្ងាយពីគ្រឿងញៀន ងាកចេញពីអំពើអបាយមុខផ្សេងៗ តាមរយៈការ ចូលរួមលេងកីឡាគ្រប់ប្រភេទ និងសូមប្រើប្រាស់អ៊ីនធឺណែត និងបណ្តាញសង្គម ដោយប្រយ័ត្នប្រយែងផងដែរ ដោយសារខ្លឹមសារមួយចំនួនដែលត្រូវបានចែកចាយ មានលក្ខណៈ អវិជ្ជមាន ឬបំពុលសង្គម ពោលគឺព្យាយាមប្រើប្រាស់វិស័យឌីជីថល ជាប្រយោជន៍នៃការ សិក្សារៀនសូត្រ ឬ ការស្រាវជ្រាវឱ្យបានជាអតិបរមា ជាជាងចំណាយពេលច្រើនសម្រាប់គ្រាន់តែជាការកំសាន្តសប្បាយ។
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានរំលឹកផងដែរថា ការសិក្សាបច្ចុប្បន្ន មានលក្ខណៈងាយស្រួលជាងកាលពីមុន ព្រោះសព្វថ្ងៃនេះ ដោយប្រទេសជាតិយើងមានភាពរីកចម្រើន និងការអភិវឌ្ឍធ្វើឱ្យក្មួយៗ មានលទ្ធភាពច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ឬអីនធឺណែត ដើម្បីជាជំនួយក្នុង ការស្រាវជ្រាវ។ ការសិក្សាគឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុតសម្រាប់ក្មួយៗ និងសង្គមជាតិ ពីព្រោះបើក្មួយៗបានសិក្សារៀនសូត្រខ្ពស់ ក្មួយៗអាចចូលរួមចំណែកបានច្រើនជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕














-
PR NEWS3 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន3 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន6 days agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន6 days agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន7 days agoកម្ពុជាទទួលបាន វត្ថុបុរាណ ៧៤រូបពីគ្រួសារលោក ឌូក្លាស ឡាចហ្វដ ប្រទេសអង់គ្លេស
-
ព័ត៌មាន6 days agoកម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី