ព័ត៌មាន
ឯកឧត្តម នួន ផារ័ត្ន៖ខេត្តកំពង់ធំ កំពុងប្រឹងប្រែងធ្វើពិធិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្ម
កំពង់ធំ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ខេត្តកំពង់ធំ កំពុងប្រឹងប្រែងធ្វើពិធិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្មមួយ ដែលប្រែក្លាយផ្ទៃដីមួយផ្នែកណាមួយនោះ ទៅតំបន់វារីវប្បកម្ម និងតំបន់ហូបផ្លែផ្សេងទៀត។
ការឱ្យដឹងរបស់ ឯកឧត្តម នួន ផារ័ត្ន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពី LDC និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី បច្ចុប្បន្នភាពអំពីការប្រឈមផលប៉ះពាល់ និងដំណោះស្រាយពាក់ព័ន្ធដឹងការចាកចេញពី ចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចតាមវិស័យ ដោយសហការរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនិងមន្ទីរផែនការខេត្តកំពង់ធំ នៅភោជនីយដ្ឋាន ឡូវ គឹមសេង នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា មន្ទីរ និងអង្គភាពជំនាញតាមវិស័យនីមួយៗ ពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមជំរុញការអភិវឌ្ឍរបស់ជាតិ ជាពិសេសក្នុងដំណើរឈានទៅរកប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ខេត្តកំពង់ធំ ជាខេត្តដែលពឹងផ្អែកលើវិស័យកសិកម្ម ដោយអាជ្ញាធរខេត្ត បានទិញយកមកវិញនូវស្ថានីយបូមទឹកមួយចំនួនធំ ដើម្បីផ្តល់ជូនសហគមន៍ជាអ្នកគ្រប់គ្រង អភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ប្រែក្លាយជាសហគមន៍កសិកម្មទំនើប ដោយទម្លាក់ថ្លៃទឹកសម្រាប់ប្រជាពលរដ្ឋ។
លើសពីនេះ នៅក្នុងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផ្តោតលើដំណាំស្វាយចន្ទី ដែលខេត្តកំពង់ធំ គឺជាស្នូលនៃគោលនយោបាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃណព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកែច្នៃគ្រាប់ស្វាយចន្ទី។
បន្ថែមលើនេះ ខេត្តកំពង់ធំកំពុងប្រឹងប្រែងធ្វើពិធិធកម្មសេដ្ឋកិច្ចខេត្ត តាមរយៈគម្រោងវារីវប្បកម្មមួយ ដែលប្រែក្លាយផ្ទៃដីមួយផ្នែកណាមួយនោះ ទៅតំបន់វារីវប្បកម្ម និងតំបន់ហូបផ្លែផ្សេងទៀត ដែលអាចផ្តល់តម្លៃបន្ថែមខ្ពស់ជាងដំណាំស្រូវ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព