ព័ត៌មាន
កម្ពុជា-ប៉ូឡូញ គូសបញ្ជាក់ជាថ្មីអំពីការតាំងចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិពាក់ព័ន្ធវិវាទព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ៖ កម្ពុជា-សាធារណរដ្ឋប៉ូឡូញបានគូសបញ្ជាក់ជាថ្មី អំពីការតាំងចិត្តរួមគ្នា ចំពោះសន្តិភាព ស្ថិរភាព និងការគោរពច្បាប់អន្តរជាតិពាក់ព័ន្ធស្ថានការណ៍វិវាទព្រំដែន កម្ពុជា-ថៃ។
ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាស លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និង ឯកឧត្តម Władysław T. Bartoszewsk រដ្ឋលេខាធិការនៃក្រសួងការបរទេសប៉ូឡូញ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប៉ូឡូញ។

ក្នុងឱកាសនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរអស់រយៈពេលជិត៧ទសវត្សរ៍ ដែលបាននិងកំពុងរីកចម្រើនក្នុងវិស័យនានា ដូចបានឆ្លុះបញ្ចាំងតាមរយៈការរៀបចំដោយជោគជ័យនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីកន្លងមក ការបើកស្ថានកុងស៊ុលកិត្តិយសប៉ូឡូញនៅរាជធានីភ្នំពេញ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ រដ្ឋលេខាធិការទាំងពីរបានសង្កត់ធ្ងន់បន្ថែមអំពីតួនាទីដ៏មានសារៈសំខាន់នៃកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ សម្រាប់ជាយន្តការពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា និងប៉ូឡូញូ។

សហប្រធានទាំងពីរបានពិនិត្យឡើងវិញដោយសេចក្តីសោមនស្សរីករាយលើកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់ និងបានកំណត់នូវកាលានុវត្តភាពបន្ថែមទៀត ក្នុងវិស័យសំខាន់ៗជាច្រើន ដូចជា ពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល ទេសចរណ៍ អប់រំ កសិកម្ម និងកសិឧស្សហកម្ម វប្បធម៌ ឌីជីថលនីយកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជា ចំពោះរដ្ឋាភិបាលនៃប្រទេសប៉ូឡូញ ដែលបន្តគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ផ្សេងៗ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួម រួមទាំងបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ឡើងវិញនូវការតាំងចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរពនូវច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានពិភាក្សាអំពីការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់តំណែងនានានៅក្នុងអង្គការអន្តរជាតិ៕



-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព