ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនកងកម្លាំងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ខេត្តព្រះវិហារ
នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់អង្គភាពកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។

អញ្ជើញមានវត្តមានក្នុងពិធីរួមមាន ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោគ និងទាហ៊ាន នាយទាហ៊ានរង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាអុប្រធាន ស.ស.យ.ក. សមាជិកគណៈអចិន្រ្តៃណ៍ និងសមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានឡើងធ្វើរបាយការណ៍ពីវឌ្ឍនភាព នៃស្ថានភាពក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងបានធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី និងប្រតិភូទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងជួរមុខ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចធិបតី និងបានថ្លែងអំណរគុណចំពោះអគ្គមេបញ្ជាការ មេបញ្ជាការង នាយទាហ៊ាន នាយទាហ៊ានរង ទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់ដើម្បីការពារបូរណភាពទឹកដី និងសុខសុវត្ថភាពរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា ប្រជាជននៅសមរភូមិក្រោយ រួមទាំងក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស តែងតែនៅជាមួយកងកម្លាំង ដែលឈរជើងនៅសមរភូមិជួរមុខគ្រប់កាលៈទេសៈ៕









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន