ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀតដោយការឈ្លានពានរបស់យោធាថៃ
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហោះសារក្ដុកក្ដួល អាណិតអាសូរដល់ប្រជាពលរដ្ឋកម្ពុជានៅជាប់ព្រំដែនថៃ ក្រោយពីសន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀតដោយការឈ្លានពានរបស់យោធាថៃតាំងពីរសៀលថ្ងៃទី៧ មកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសចាប់តាំងពីព្រឹត្តិការណ៍នៃ «សេចក្តីថ្លែងការណ៍រួម» ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានាធិបតី Trump, នាយករដ្ឋមន្ត្រី Anwar Ibrahim រួមជាមួយនឹងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តី Anutin Charnvirakul ។
ឯកឧត្តមថ្លែងថា ម្តងទៀត ថ្ងៃនេះ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បានផ្ទុះឡើងដែលបង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជនយើង។ រូបភាពប្រជាជនយើង និងជាពិសេសកូនសិស្សសាលារបស់យើង ដែលទើបតែមកដល់សាលា ត្រូវរត់ទាំងភ័យស្លន់ស្លោដោយសារហេតុការណ៍ដ៏គ្រោះថ្នាក់នេះ។
ឯកឧត្តមថ្លែងថា៖«ឱប្រជាជនខ្មែរយើងអើយ តើមានពាក្យអ្វី ក្រៅពីភាពក្តុកក្តួល និងទឹកភ្នែក សម្រាប់ស្ថានភាពនេះ»។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដែលយើងតែងប្រកាន់យកយ៉ាងខ្ចាប់ខ្ជួន និងអស់ពីចិត្ត។ យើងបានរក្សាជំហរស្មោះត្រង់ ក្នុងការជ្រើសរើសយកនូវដោះស្រាយជម្លោះព្រំដែន ដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធា និងដោយយើងថែរក្សាសិទ្ធិក្នុងការប្រើប្រាស់មធ្យោបាយយោធា ក្នុងការការពារខ្លួនតែប៉ុណ្ណោះ។
ឯកឧត្តមថ្លែងថា៖«ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត ភាពជឿជាក់ និងសំឡេងរបស់ប្រជាជនខ្មែរគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ»៕







-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន