ព័ត៌មាន
ពលរដ្ឋខ្មែរមួយចំនួនបានរងរបួសក្រោយទាហានថៃ បើកការបាញ់ប្រហារយ៉ាងឃោឃៅ ដោយប្រើអាវុធធន់ធ្ងន់រួមទាំងយន្តហោះ F-16
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូនេះ ទាហានថៃបានបើកការបាញ់កាំភ្លើងធំជាច្រើនប្រភេទ រួមទាំងយន្តហោះ F-16ជាបន្តបន្ទាប់ ដោយបានបណ្តាលឲ្យជនស៊ីវិលកម្ពុជាមួយចំនួនរងរបួស និងឆេះផ្ទះរបស់ពួកគេជាច្រើនខ្នងផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់ ស្តីពីស្ថានភាពនៅព្រំដែនកម្ពុជា និងថៃ បន្ទាប់ពីកងទ័ព ថៃបានបើកការបាញ់ប្រហារមកលើកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើននាក់បានរងបួស និងផ្ទះសម្បែងពលរដ្ឋខ្លះ បានឆេះសន្ធោសន្ធៅ ហើយមិនតែប៉ុណ្ណោះបានធ្វើឲ្យពលរដ្ឋ កុមារ និងចាស់ជរា រាប់ពាន់នាក់បង្ខំភៀស ខ្លួនរកកន្លែងសុវត្ថិភាពផងដែរ។
ក្រោយធ្វើការបាញ់ប្រហាររបស់យោធាថៃ មកលើកម្ពុជាជាបន្តបន្ទាប់នោះ អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅរបស់ទាហានថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ខណៈការបាញ់ប្រហារនេះក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ តែយ៉ាងណារហូត មកដល់ពេលនេះទាហានកម្ពុជាពុំទាន់មានការបាញ់បតតវិញនោះទេ ដោយកម្ពុជាមានការអត់ធ្មត់ ក្នុងគោលបំណងឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនោះ។
បើតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិ លោកជំទាវម៉ាលី សុជាតា បានអះអាងថា រហូតមក ដល់ម៉ោងជាង១១ថ្ងៃនេះ ភាគីថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងសន្ធប់ដដែល៕ អត្ថបទបាន ចក់
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន