ព័ត៌មាន
ជប៉ុនអំពាវនាវដល់កម្ពុជា និងថៃ ឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី
ភ្នំពេញ៖ ជប៉ុនអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសកម្ពុជា និងថៃឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនាស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស លោក គីតាមីរ៉ា តូស៊ីហ៊ីរូ ស្តីពីស្ថានភាពព្រំដែនកាន់តែអាក្រក់ រវាងប្រទេសកម្ពុជា និងថៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។
តាមសេចក្ដីថ្លែងការណ៍ រដ្ឋាភិបាលជប៉ុនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃដែលកំពុងតែកើនឡើងម្តងទៀត ដោយសារវិធានការយោធាជាបន្តបន្ទាប់ ទោះបីជាសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរកាលពីថ្ងៃទី ២៦ ខែតុលា ក៏ដោយ។
រដ្ឋាភិបាលជប៉ុន មើលឃើញថា ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។
អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនបញ្ជាក់ថា ជប៉ុនកំពុងតែតាមដានដោយយកចិត្តដាក់នូវការវិវត្តនៃស្ថានភាពរវាងប្រទេសទាំងពីរដោយក្តីបារម្ភ ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។ ជប៉ុនសូមធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសទាំងពីរឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា។
អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនបញ្ជាក់ថា ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន៕
-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន